ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ជួយ​មើល​ផង ៖ ឧកញ៉ា សៀវ វុ​ឌ្ឍី បើក​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខ្នាត​យក្ស នៅក្នុង​វិឡា បុរី សី​រ៉ែ​ន វីឡា ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ច្រើន​ខែ​ហើយ អត់​មាន​សមត្ថកិច្ច​ណា​មក​រំខាន​ទេ ?

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង ដែល​លេង​ចាក់​លុយ​ធំ​មាន​ចំនួន​រហូត​ដល់​រាប់ពាន់ ម៉ឺន សែន​ដុល្លា ដែល​គេ​ដឹងថា ជា​របស់​ឧកញ៉ា សៀវ វុ​ឌ្ឍី បាន​បើក​នៅក្នុង​វិឡា​មួយ ស្ថិតក្នុង បុរី សី​រ៉ែ​ន វីឡា ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​ត្រូវបាន​អាជ្ញាធរ សមត្ថកិច្ច យក​ភ្នែក​មើល​ឡើយ សង្ស័យ​ចេះ​បំបាំង​កាយ​។​

​តាម​ប្រភព​បាន​រាយ​ការណ៏​ថា ទីតាំង​បន​ល្បែង​ជល់​មាន់ និង​អាប៉ោង​ខ្នាត​យក្ស​នៅក្នុង​វិឡា​មួយ​ស្ថិតក្នុង បុរី សី​រ៉ែ​ន វីឡា របស់​ឧកញ៉ា សៀវ វុ​ឌ្ឍី គឺ​បាន​បើក​លេង​ស្ទើរ​រាល់ថ្ងៃ និង​មាន​សន្តិសុខ​ល្អ ដោយ​ច្រកចេញ​ចូល​ក្នុង​បុរី​មាន​សន្តិសុខ​យាម អ្នក​ចំឡែក​ទាលតែ​មាន​ការ​អនុញាត្តិ​ពី​ម្ចាស់​សង្វៀន​ទើប​ចូល​ទៅ​ដល់ បើ​មិន​ដូច្នេះ​គេ​ឃាត​មិន​អោយ​ចូល​ដល់​មុខ​ទីតាំង​នោះឡើយ​។

​ករណីនេះ សូម​លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ និង​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ មេត្តា​ជួយ​ចាត់​វិធានការ ដើម្បី ភូមិ ឃុំ មាន​សុវត្ថិភាព ព្រោះ​មាន​ល្បែង​មាន​អំពើហឹង្សា និង​បទល្មើស​ផ្សេងៗ​ជាពុំខាន​៕

Filed in: ព័ត៌មានជាតិ