ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

លោកស្រី មុំ ចាន់​ដា​នី សំណេះសំណាល និង​ចែក​អំណោយ ជូន​ដល់​គ្រួសារ និង​កុមារ ដែល​ទទួលរង​ផលប៉ះពាល់ ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ Covid-19

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ឧបត្ថម្ភ គាំទ្រ​គ្រឿងឧបភោគ​បរិភោគ ស​មា្ភរ​អនាម័យ និង​សម្ភារ​សិក្សា​ជូន​ដល់​គ្រួសារ និង​កុមារ សរុប​ចំនួន​៣២​គ្រួសារ និង​កុមារ​ចំនួន​២០​នាក់ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត ក្នុងអំឡុង​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២០ ។​

​ជាមួយគ្នានេះ លោកស្រី មុំ ចាន់​ដា​នី ក៏បាន​លើកឡើង​នូវ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ថា ក៏​ដូច​ប្រសាសន៍​អភិបាល​រាជធានី មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ស្លាប់​ដោយសារតែ​ភាព​អត់​ឃ្លាត​នោះទេ ហើយ​លោក​មាន​ការ​កោ​ត សរសើ​ចំពោះ​ជនពិការ​ទាំងនេះ ចំពោះ​ការខិតខំ​ប្រឹងប្រែង ដោយ​មិន​ដើរ សុំទាន ដូច​ជនពិការ​ផ្សេងទៀត និង​បាន​ស្នើ​ឲ្យ​សមាគម ត្រូវ​ចេះ​ថែរក្សា​សុខភាព ដើម្បី​បន្ត​ស្វែងរក​ជំនួយ​ពី​សប្បុរសជន ឲ្យគេ​ជួយ​ទៅ​តាម​ការប្រគំ​តន្ត្រី​ទៅ​ថ្ងៃ​ខាង​មុខ ពិសេស​ត្រូវ​រស់នៅ​ស្អាត ត្រូវ​លាងដៃ​ដ​ផ​យ​ទឹក​អាល់​កុល និង​សាប៊ូ​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​មេ​រោគកូ​វីដ​១៩ (COVID19) ។​

​ក្នុងឱកាស​នោះ លោកស្រី​ប្រធាន ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​សមាជិក​ក្នុង​សមាគមន៍ យកចិត្តទុកដាក់​អនុវត្ត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស ការថែរក្សា​សុខភាព អនាម័យ​លាង​សំអាត​ដៃ ឲ្យបាន​ញឹកញាប់ សំអាត​បរិវេណ​រស់នៅ ដើម្បី​សុខភាព បងប្អូន​មាន​ពិការភាព​យើង ក៏​ដូច​ដើម្បី ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ (Covid-19) ផងដែរ ។​

​លោកស្រី បានបញ្ជាក់​ថា អំណោយ​ដែល​បាន​ផ្តល់ជូន​នា​ពេល​នេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គី​ឡូ​, ទឹកត្រី​១​យួរ​, មី​១​កេស​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, អំបិល​១​កញ្ចប់​, ប្រេង​ឆា​១​ដប​, និង​សម្ភារ​សិក្សា​កុមារ​១​កញ្ចប់​។​

​ជំនួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ លោកស្រី មុំ​ចាន់​ដា​នី ប្រធាន​មន្ទី​រ​សង្គកិច្ច​រាជធានី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ តាមរយៈ​មន្ទីរ ស​.​អ​.​យ រាជធានី​ភ្នំពេញ និង​សូម​គោរព​ជូន​ពរ​ប្រធាន​អង្គការ និង​សហការី​ទាំងអស់ ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ