ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ឋបាល​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​មន្ត្រី​សង្កាត់​ទាំង​១០៥ ប្រជុំ​ត្រួតពិនិត្យ​ការងារ​វិនិយោគ​លើ​វិស័យ​សេវា​សង្គម ដើម្បី​ជំរុញ និង​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរឡើង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ជំរុញ និង​ពង្រឹង​ការបង្កើត​ការវិនិយោគ​លើ​វិស័យ​សេវា​សង្គម​ដល់​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ថ្នាក់​មូលដ្ឋាន​សង្កាត់​ទាំង​១០៥ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​ការងារ​វិនិយោគ​លើ​វិស័យ​សេវា​សង្គម​ឆ្នាំ​២០២០ នៃ​រដ្ឋបាល​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោកស្រី ឃួន គឹម​នី សមាជិក​ក្រុមប្រឹក្សា​រាជធានី និង​ជា​ប្រធាន​អ្នក​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ព្រមទាំង មន្ត្រី​ថ្នាក់​សង្កាត់ ជាច្រើន​រយ​នាក់​ទៀត​។​

​លោក នួន ផា​រ័ត្ន បាន​លើកឡើង​ថា ការងារ​វិនិយោគ​លើ​វិស័យ​សេវា​សង្គម​នេះ គឺជា​ការងារ​ដែល​មាន​លក្ខណៈ​សំខាន់​។ យើង​ដឹង​ហើយ​ថា ប្រទេស​មាន​សុខសន្តិភាព ទើប​ប្រជាពលរដ្ឋ​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ទន្ទឹម​នឹង​មាន​អាហារ​ហូប​គ្រប់គ្រាន់​ហើយ​នោះ ប្រជាពលរដ្ឋ​ត្រូវការ​ជីវភាព​ធូរធារ​មួយ​កម្រិត​ថែមទៀត​។ ដូច្នេះ​តួនាទី​នៃ​ការលើកកម្ពស់​សេវា​សង្គម ដល់​រដ្ឋបាល​សង្កាត់​ទូទាំង​រាជធានី​នេះ គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​គម្លាត​រវាង​អ្នកក្រ​និង​អ្នកមាន​នៅ​ឆ្ងាយ​ពី​គ្នា​ខ្លាំងពេក​។ រដ្ឋាភិបាល​បង្កើត​ឱ្យមាន​ការងារ​នេះ​ឡើង គឺ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ប្រើប្រាស់​ថវិកា​អភិវឌ្ឍ​សង្កាត់ ចំនួន​២០%​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក នួន ផា​រ័ត្ន ក៏​បាន​ស្នើ​ទៅ​ដល់​មន្ត្រី​សង្កាត់​នៅ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ លើ​ការបម្រើ​សេវា​នេះ​ឱ្យបាន​ល្អ​ប្រសើរ បើទោះបី​ការងារ​សង្កាត់​ឃើញថា ច្រើន​ហើយ​ក្តី​។​

​ក្រៅ​ពី​ការ​ស្នើឡើង​ខាងលើនេះ លោក​នួន ផា​រ័ត្ន ក៏បាន​លើកឡើង​ពី​ជំងឺ​កូវី​ដ​-១៩ ផងដែរ ដោយ​លោក​បាន​ស្នើ​ទៅគ្រប់​សង្កាត់​ទាំងអស់​ដែល​បាន​ចូលរួម​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទៅ​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ក្នុង​ការទប់ស្កាត់ ការបង្ការ​នូវ​ការ​ឆ្លងកូវី​ដ​–១៩ ខណៈ​ដែរ នៅ​ប្រទេស​កម្ពុជា ជំងឺ​នេះ​មិនទាន់​បាន​រាលដាល​ទៅ​ដល់​សហគមន៍​នៅ​ឡើយ​។​

​លោកស្រី ឃួន គឹម​នី បាន​លើកឡើង​ផង​ដែរ​ថា គោលបំណង​ដែល​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​ជំរុញ និង​ពង្រឹង​រដ្ឋបាល​សង្កាត់​បង្កើន​ការវិនិយោគ​លើ​វិស័យ​សេវា​សង្គម​ឱ្យបាន​គ្រប់​សង្កាត់​ទូទាំង​រាជធានី ក្នុង​ការបង្កើន​សមាមាត្រ​ឱ្យបាន ២០% លើ​ថវិកា​អភិវឌ្ឍន៍​សង្កាត់ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​បាន​បន្តថា កាលពី​ឆ្នាំ​២០១៩ ដោយ​អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​រាជធានី ពិនិត្យ​ឃើញ​កញ្ចប់​ថវិកា​សេវា​សង្គម​របស់​រដ្ឋបាល​សង្កាត់​ចាប់ពី​អាណត្តិ​ទី​១ ឆ្នាំ​២០០២ រហូត​ដល់​អាណត្តិ​ទី​៤ ក្នុង​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​សង្កាត់​បាន​ប្រើប្រាស់​ថវិកា​៤​លាន​រៀល ក្នុង​មួយ​ឆ្នាំ ដែល​ថវិកា​នេះ ឆ្លើយតប​បាន​តិចតួច​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ដោយ​យោង​តាម​ស្មារតី​សិក្ខាសាលា​ដៃគូ​រវាង​អង្គកា UNICEF-SIDA និង​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​អភិបាលកិច្ច​មូលដ្ឋាន ដើម្បី​ផ្ដល់​សេវា​សង្គម និង​កិច្ច​គាំពារ​សង្គម​សម្រាប់​កុមារ និង​ស្ត្រី​ដែល​ងាយ​រងគ្រោះ​នៅ​កម្ពុជា ព្រមទាំង​បាន​ទទួល​ការគាំទ្រ​ថវិកា ពី​ក្រសួង​មហាផ្ទៃ ក្រោម​គម្រោង​លើកកម្ពស់​សេវា​សង្គម​រាជធានី កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ឆ្នាំ​២០១៩ អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​រាជធានី បាន​រៀបចំ​ប្រជុំ​ជាមួយ​សង្កាត់ ទូទាំង​រាជធានី ដើម្បី​ណែនាំ និង​ជំរុញ​ដល់​សង្កាត់​បង្កើន​ការវិនិយោគ​លើ​សេវា​សង្គម​ក្នុង​សមាមាត្រ​២០% លើ​ថវិកា​អភិវឌ្ឍន៍​សង្កាត់ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ