នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូតត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ផងដែរ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការងារជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩ ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងគាំទ្រការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រឲ្យបានល្អប្រសើរថែមទៀត ។
២- ពង្រឹងការទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន និងអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
៣- ក្រុមការងារចុះមូលដ្ឋានត្រូវបន្តចុះពិនិត្យពីបញ្ហាជីវភាព ក៏ដូចជាសំណើ សំណូមពរ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ និងដោះស្រាយភ្លាមចំពោះអ្នកដែលជួបប្រទះនូវការខ្វះខាត ។
៤-អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តចុះគាំទ្រដល់ការចិញ្ចឹមសត្វ និងការដាំដុះដំណាំ បន្លែ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនចំណូលបន្ថែមក្នុងអំឡុងពេលកូវីដ-១៩ ។
៥- ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន នៅតាមផ្សារ និងទីប្រជុំជននានាឲ្យបានល្អប្រសើរ។
៦- បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសនៅក្នុងខេត្ត។
៧- បន្តពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឲ្យមានប្រសិទ្ធភាព ៕
———-
ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានទទួលជួបលោកPark Heungkyeongឯកអគ្គរដ្ធទូតនៃសាធា រណរដ្ធកូរ៉េ ដើម្បីសម្ដែងការគួរសម និងពិនិត្យលើវឌ្ឃនភាពនៃការអនុវត្តគម្រោង
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១០:០០ ព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋកូរ៉េ ដើម្បីសម្តែងការគួរសម និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង។
មានប្រសាសន៍នាឱកាសនេះ តាមរយ:លោកឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាក្នុងរយ:ពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ ពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ដែលបានស្តែងចេញជាលទ្ធផលយ៉ាងជាក់ច្បាស់ដូចយើងបានឃើញនាពេលបច្ចុប្បន្ន។ ជាក់ស្តែងគម្រោងចំនួន ៣៦បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំងនៅខេត្តមណ្ឌលគីរីដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោតនៅស្ថានីយបន្ទាយដែកសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។ល។
ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនឯកឧត្តមឯកអគ្គរដ្ឋ ទូតពិនិត្យពិចារណាដើម្បីធ្វើការគាំទ្រលើការអភិវឌ្ឍអនុវិស័យសំខាន់មួយចំនួនដូចជា៖ – ការ ស្រាវជ្រាវ និងផលិតពូជពោតបំណងបង្កើនផលិតភាពផលិតកម្មពោតកម្ពុជាដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការសម្រាប់វិស័យផលិតកម្មចំណីសត្វ – ការជំរុញផលិតកម្មដំឡូងបារាំង និងការផលិតពូជ ធានាបរិមាណផ្គត់ផ្គង់ កាត់បន្ថយការនាំចូល – អភិវឌ្ឍវារីវប្បកម្មទឹកសាប – ហេដ្ឋា រចនាសម្ព័ន្ធគាំទ្រលើផលិតកម្មបន្លែ (ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព) ដែលបច្ចុប្បន្នវិស័យនេះកំពុងមាននិន្នាការវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម – ជួយរៀបចំបង្កើតទីផ្សារបោះដុំកសិផល ជាពិសេសបន្លែនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។ល។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េដែលបានអនុញ្ញាតឲ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារកូរ៉េចំនួន ១៨ប្រភេទ រួចមកហើយរួមទាំងស្វាយកែវរមៀតស្រស់ផង ហើយនៅមាន ២មុខទៀតដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារដ្ឋា ភិបាលកូរ៉េ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបន្តជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែមានការរីកចម្រើនថែមទៀតនាពេលអនាគត។
បន្ទាប់ពីបានទទួលព័ត៌មានស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងសមិទ្ធផលសំខាន់ៗដែលភាគីទាំង ពីរសម្រេចនាពេលកន្លងមក ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំំណរគុណជូនចំពោះឯកឧត្តមរដ្ឋ មន្ត្រី និងសហការីដែលបានផ្តល់កិច្ចសការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាទាក់ ទងការអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវិស័យព្រៃឈើ ផលិតកម្មដំណាំបន្លែ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ផលិតកម្មពូជ ការនាំចេញ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងអនុវត្តទទួលបានលទ្ធផលជាផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគ ជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានាដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណាលើគម្រោងថ្មីៗដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសនឹងនាំយកនូវរាល់សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅពិនិត្យពិចារណាឲ្យ បានស៊ីជម្រៅ ដើម្បីផ្តល់ការគាំទ្រជាជំហានៗតាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនសមស្របតាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។