ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ទទួលបន្ទុក​តាម​ឃុំ​ទាំង ១០ និង​ក្រុម​លេខាធិការដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​គណៈអធិបតី​ជាមួយ​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល តំណាង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្តិត ម៉ែន សំអន ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ទទួលបន្ទុក​តាម​ឃុំ​ទាំង​១០ និង​ក្រុម​លេខាធិការដ្ឋាន​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុុក​រំដួល ខេត្ត​ស្វាយរៀង ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ​ទទួលបន្ទុក​ឃុំ​ទាំង​១០ និង​ក្រុម​ការងារ​លេខាធិការដ្ឋាន​សរុប​វត្តមាន​ចូលរួម​ចំនួន​ប្រមាណ​១៨៣​នាក់​។​

​មានប្រសាសន៍​ក្នុង​ធិ​ធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ការចុះអនុវត្ត​ការងារ​យ៉ាង​សកម្ម​របស់​ក្រុមការងា​ររាជរដ្ឋាភិបា​ល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​រំដួល គឺ​ពិតជា​បាន​បង្ហាញឲ្យឃើញ​ពី​ឆន្ទៈ និង​ការប្ដេជ្ញា​ចិត្ត​រួម​គ្នា​យ៉ាង​មោះមុត ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្ដ​ស្វាយរៀង ក្នុង​ការប្រមូលផ្ដុំ​នូវ​កម្លាំង​សរុប តម្រង់​ឆ្ពោះទៅ​មូលដ្ឋាន ដើម្បី​គាំទ្រ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។​

​ទន្ទឹមនេះ ក្រុមការងារ​ចុះ​មូលដ្ឋាន​បាន​ផ្តល់​នូវ​ចំណុច​វិជ្ជមាន​មួយចំនួន​ដូចជា

១-​ជួយ​លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដើម្បី​ស្វែងយល់​អំពី​ជីវភាព​រស់នៅ និង​ស្តាប់​នូវ​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។
២-​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ និង​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​ស្វែងរក​ការគាំទ្រ និង​ចូលរួម​ការអនុវត្ត​កម្មវិធី​នយោបាយ​នោះ ។
៣-​ចូលរួម​ដោះស្រាយ និង​បូក​សរុប​សំណើ សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ដើម្បី​កំណត់​ទិសដៅ វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។ ជាមួយនេះ ជួយ​ជំរុញ​ការយល់ដឹង​ពី​មូលដ្ឋាន និង​បង្កើន​ភាពជិតស្និទ្ធ និង​ស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​រដ្ឋបាល​ថ្នាក់កណ្ដាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​នៅតាម​មូលដ្ឋាន ។​

​ឯកឧត្តម លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន បាន​នាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅមុខ​ស្ថិត​ក្រោម​ដំបូល​សុខសន្តិភាព ប្រជាជន​មាន​ជីវភាព​ធូ​ធារ​ប្រសើ​ជាង​មុន ក្នុងនោះ​រួម​ទាំង​ការអភិវឌ្ឍ​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​មានការ​ចំរើន​លើ​គ្រប់​វិស័យ​ផង​ដែរ​។

​ជាមួយ​នេះ​ឯកឧត្តម​បន្តថា ក្នុងនាម​តំណាង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម លោកជំទាវ ជា​ក្រុម​ការ​រាជរដ្ឋាភិបាល ក្រុមការងារ​លេខាធិកា​រដ្ឋា​ន ចុះជួយ​ស្រុក​រំដួល​ដែល​បាន​លះបង់​ពេលវេលា កំលាំងកាយ​ចិត្ត និង​ធនធាន​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​បន្តបន្ទាប់ ក្នុងនោះ​បាន​ចុះ​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ការយកចិត្តទុកដាក់​ទៅលេីការ​តាមដាន និង​ពិនិត្យ​ការងារ​ជាពិសេស​ការប្រមូល​ព័ត៌មាន​ជាក់ស្តែង​ដើម្បី​ធ្វើ​ការឆ្លើយតប​នូវ​តម្រូវការ កង្វល់ បញ្ហា​សំណើរ​សំណូមពរ និង​ជម្រុញ​ការដោះស្រាយ​សមស្រប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​។​

Filed in: ព័ត៌មានជាតិ