ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ ចុះ​កែលម្អ​ស្ពាន​ទឹកថ្លា ដែល​កសាង​ឡើង​តាំងពី​ឆ្នាំ​១៩៣១ ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ស្ពាន​ទឹកថ្លា ដែល​ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​លាបថ្នាំ​ជាថ្មី ដោយ​កម្លាំង​ចម្រុះ ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០​។​

​ជាមួយគ្នា​នោះ ក៏​មាន​ការ​កាប់ឆ្ការ​សម្អាត​ព្រៃ ស្មៅ ដែល​ដុះ​ចាក់​ព័ទ្ធ​ស្ពាន និង​ចាក់ដី​បំពេញ​ចំនុច​ក្បាលស្ពាន​ផងដែរ ដើម្បី​រក្សា​ការពារ​អភិរក្ស លើកកម្ពស់​សោភ័ណភាព​កេរ្តិ៍តំណែល ទុក​ជា​កន្លែង​ទេសចរណ៍ លំហែកាយ​។​

​លោក ហ៊ីល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានឲ្យដឹងថា សកម្មភាព​កាប់​ឆ្ការព្រៃ បន្លា ស្មៅ រៀបចំ​ចាក់ដី​ពង្រីក​ពង្រាប នៅ​ម្តុំ​ស្ពាន និង​ការ​លាបថ្នាំ​ច្រេះ ការពារ​ស្ពាន​ទឹកថ្លា​ពេលនេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​។​

​លោក​ថា ការរៀបចំ​នេះ បំណង​នៃ​សកម្មភាព គឺ​ដើម្បី​លើកកម្ពស់ ជំរុញ​ការងារ​អភិរក្ស​ស្ពានដែក​ជា​កេរ្តិ៍​សម័យ​អាណានិគម​បារាំង និង​អភិវឌ្ឍន៍​សួន​អនុស្សាវរីយ៍ ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ កន្លងមក តាម​គំនិត​ផ្តួចផ្តើម របស់​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​។​

​មួយ​ផ្នែក​ទៀត ក៏​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់​ចំណារ​ឯកភាព​ចំពោះ​សំណើរ របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​សុំ​រក្សាទុក​ស្ពានដែក​អាយុ​៨៤​ឆ្នាំនេះ ទុកជា​ប្រវត្តិសាស្ត្រ និង​អនុស្សាវរីយ៍​ផងដែរ និង​មួយ​ផ្នែក​ទៀត ដើម្បី​រំលឹក​គុណ​តម្លៃ នៃ​សន្តិភាព ក្រោយ​ការបញ្ចប់​សង្គ្រាម​។​

​សូម​រំលឹក​ថា យោង​ការស្រាវជ្រាវ​ប្រវត្តិសាស្ត្រ បានបញ្ជាក់​ថា ស្ពាន​ទឹកថ្លា​នេះ ជា​ស្ពាន​ដែកថែប​ទាំង​បន្ទះ​តាប់​ជា​អក្សរ UVHL ជា​កេរ្តិ៍​សម័យ​អាណានិគមនិយម​បារាំង នៅសល់​រូបរាង​ដើម​តែ​មួយគត់ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្បាល​ស្ទឹង​សិរីសោភ័ណ​នា ភូមិ​ទឹក ថ្លា​សង្កាត់​ទឹកថ្លា ខាងលិច​ក្រុង​សិរីសោភ័ណ​៦​គីឡូម៉ែត្រ​។​

​ស្ពាន​នេះ មាន​ប្រវែង​៨១​ម៉ែត្រ ទទឹង​៥​ម៉ែត្រ មាន​សសរ​ស្ពានបេតុង​៣​ជួរ ហើយ​ត្រូវបាន​កសាង​នៅ​ឆ្នាំ​១៩៣១ តំណាលគ្នា​នឹង​កសាង​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ ទៅ​ប៉ោយប៉ែត មាន​ប្រវែង​៤០៨ គីឡូម៉ែត្រ​។​

​តែ​ស្ពាន​នេះ រហូតមកដល់​សព្វថ្ងៃ​នេះ មានការ​ទ្រុឌទ្រោម​ខ្លាំង​ដោយសារ​ភាពចំណាស់ និង​ការបុក​ប៉ះ​ដោយ​រថយន្ត រថក្រោះ និង​ត្រូវ​គ្រាប់ គ្រាប់មីន​ជា​ដើម​។ ស្ពាន​នេះ ត្រូវបាន​រក្សា​ទុក​ក្រោយ​កសាង​ស្ពាន​ថ្មី ដោយ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ឆ្លងកាត់​ឡើយ គឺ​ទុក​សម្រាប់​តែ​ថ្មើរជើង​ប៉ុណ្ណោះ​។​

​ពេល​សម្តេច​នាយករដ្ឋមន្ត្រី អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សាកលវិទ្យា​ល័យ​មានជ័យ ដែល​ស្ថិតនៅ​ជិត​ស្ពាន​នោះ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០០៨ សម្តេច​តេជោ បាន​ថ្លែង​ពី​ការឯកភាព​តាម​សំណើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រក្សា​ស្ពាន​នេះ​ទុក ពោល​គឺ​ឲ្យធ្វើ​ផ្លូវ និង​ស្ពានថ្ម​ថ្មី ដោយ​ជាប់​នឹង​ស្ពានដែក​ចាស់​។​

​គួរ​រំលឹក​ផងដែរ​ថា ថ្មីៗ​នេះ ស្ពានដែក​ចំណាស់​នេះ ត្រូវបាន​ជន​ឱកាសនិយម បាន​រំលោភ​ទន្ទ្រាន​កាយ​ដី ដែល​កប់​គ្រិះស្ពាន​យក​ទៅ​ចាក់​បំពេញ​ដី​ពុះ​ល្វែង​របស់​ខ្លួន ធ្វើឲ្យ​ស្ពាន​កាន់តែ​បាត់បង់​ភាពរឹងមាំ​។ ប្រការនេះ បាន​ធ្វើឲ្យ​មហាជន​ប្រតិកម្ម​យ៉ាងខ្លាំង ជាមួយ​អាជ្ញាធរ ដោយ​ចោទប្រកាន់​ថា បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាយ​ដី ដោយ​មិន​គិត​ពី​ផលប៉ះពាល់ និង​បាត់បង់​កេរ្តិ៍ដំណែល​។​

​ប៉ុន្តែ​ជុំវិញ​ករណី​នេះ រដ្ឋបាល​ក្រុង​សិរីសោភ័ណ និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់ការ​រួចហើយ និង​ឲ្យ​ឈ្មួញ​ដឹក​ដី​ចាក់​បំពេញ​គ្រិះស្ពាន​ឡើងវិញ ក្នុងនោះ​ឈ្មួញ លោក អ៉ឹង ប៊ុនហួរ ក៏​បាន​ចេញ​មុខ​សុំទោស​ជា​សារណៈ​ផង​ដែរ លើ​បណ្តាញ​សង្គម​៕

 

 

Filed in: ព័ត៌មានជាតិ