(ក្រចេះ) ÷ព័ត៌មានកោះសន្តិភាពបានចេញផ្សាយថា ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ បានសាទរ និងមានជំនឿទៅលើការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ដែលបានជួយរកយុត្តិធម៌ជូនជនរងគ្រោះ អ្នកសារព័ត៌មាន ដែលត្រូវបានក្រុមឈ្មួញឈើវាយឱ្យមានរបួសស្នាម កាលពីវេលាទាបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ។
ក្រោយទទួលព័ត៌មាន ឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក្រុមការងារថ្នាក់ជាតិចុះសហការជាមួយកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនឈ្មួញឈើឈ្មោះ សម្បត្តិ រួមទាំងរថយន្តពាក់ស្លាក់លេខ ខ. ម នៅព្រឹកថ្ងៃ២៣ ខែ សីហាឆ្នាំ ២០២០ យកមកធ្វើការសាកសួរអំពីជុំវិញបញ្ហាអំពើហិង្សា ហើយបានជាប់ទៅជាពិរុទ្ធជន ជាជនសង្ស័យ ដែលទី១-ប្រើប្រាស់រថយន្តខ.មខុសច្បាប់ ទី២-រកស៊ីបទល្មើសព្រៃឈើ និងទី ៣-បង្កហិង្សា ។
មជ្ឍដ្ឋានជាច្រើនបានចាំមើលថា តើការឃាត់ខ្លួនឈ្មួញឈើរូបនេះ និងមានការអន្តរាគមន៍ពីសំណាក់អ្នកមានអំណាចរូបណាខ្លះ ហើយនឹងធ្វើអោយបទល្មើសក្នុងទឹកដីខេត្តក្រចេះ ជាពិសេសក្នុងដែនជម្រកសត្វព្រៃឡង់ មានបទល្មើសទៀតឮយ៉ាងណា? ៕