ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​មួយរូប​រង​បណ្តឹង​ពី​ស្រី្ត​មួយរូប ពី​បទ​ជម្រិត​ទា​ប្រាក់​៤០០​បាត ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​យក​សត្វ​មាន់ ២ ក្បាល​មក​ចិញ្ចឹម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ ស្ត្រី​ម្នាក់​រស់នៅ​សង្កាត់​អូរ​ស្មាច់ បាន​ដាក់ពាក្យ​ប្តឹង លោក​អនុសេនីយ៍ឯក សៀន វណ្ណា នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​មួយរូប ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពី​បទ​ជម្រិត​ទារប្រាក់​ចំនួន ៤០០​បាត ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​សត្វ​មាន់​២​ក្បាល ដែល​ស្ត្រី​ដើមបណ្ដឹង​ទិញ​មកពី​ប្រទេស​ថៃ ដើម្បី​យក​មក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។​

​ស្ត្រី​ដើមបណ្ដឹង​មានឈ្មោះ ឈុំ សំណាង អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ស្មាច់ បាន​និយាយ​រៀបរាប់​ប្រាប់ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២០ រូបគាត់​បាន​ឱ្យ​អ្នក​ស្គាល់គ្នា ដែល​បើក​រថយន្ត​ដឹក​ទឹកកក​ចេញពី​ប្រទេស​ថៃ ជួយ​ទិញ​មាន់​ឱ្យ​គាត់​បាន​២​ក្បាល ដើម្បី​យក​មក​ចិញ្ចឹម​នៅ​ផ្ទះ ព្រោះ​សម័យ​កូវី​ដ​-១៩ មិនដឹង​មាន​របរ​អ្វី​ធំដុំ​ធ្វើ​ទេ ដូច្នេះ​គាត់រ​ករបរ​ចិញ្ចឹមសត្វ នៅ​ផ្ទះ​នេះ​វា​ស្រួល​ជាង​។​

​ស្ត្រី​ដដែល​បាន​បន្តថា ពេល​មក​ដល់​មាត់​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​លោក​អនុសេនីយ៍ឯក សៀន វណ្ណា​រ៉ា មិន​អនុញ្ញាត​ឱ្យ​នាំ​សត្វ​មាន់​២​ក្បាល​នោះ​ចូល​ទៅ​ទេ​។​

​មន្ត្រីនគរបាល​រូបនោះ​ថែម​ទាំង​ទារប្រាក់​ចំនួន​៤០០​បាត ជា​ថ្នូរ​នឹង​ការ​មិន​ដកហូត​មាន់ ទាំង​ពីរ​ក្បាល​នេះ​ទុក​។ ដោយសារ​ការ​អង្វរ​មិន​ព្រម អ្នក​ដែល​គាត់​ផ្ញើឱ្យ​ទិញ​មាន់​នោះ ក៏​បង់​ប្រាក់​ឱ្យ​មន្ត្រីនគរបាល​រូប​នោះ​ចំនួន ៤០០​បាត តាម​ការទាមទារ​។​

​ដោយសារ​ទង្វើ​របស់​មន្ត្រីនគរបាល​អន្តោរប្រវេសន៍ ច្រក​អន្តរជាតិ​អូរ​ស្មាច់​បែបនេះ ស្ត្រី​ដដែល​ក៏បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅថ្ងៃនេះ ដោយ​មិន​ខ្លាច​នោះទេ​។ គាត់​ថា នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ តែងតែ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជា​ញឹកញាប់ ពេល​ខ្លះ​មាន​ការឈ្លោះប្រកែក​ជេរ​គ្នា រឿង​យក​លុយ​ពី​ពលរដ្ឋ​ទៅ​ទិញ​ម្ហូប​ពី​ថៃ ដឹក​តាម​ម៉ូតូ​ក៏មាន​ដែរ​៕

Filed in: ព័ត៌មានជាតិ