ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ភ្ញៀវទេសចរ​ជិត ១២ ម៉ឺន​នាក់​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្នង​ឱកាស​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ រយៈពេល ០៥ ថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត ព្រះសីហនុ​៖ លោក តាំង សុ​ចិត្រ គ្រឹ​ស្នា ប្រធាន​មន្ទី​ទេសចរណ៏ ខេត្ត​ព្រះសីហនុ​
​បានអោយដឹងថា ក្នង​ឱកាស​ឈប់សម្រាក​សង​ថ្ងៃបុណ្យ ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ ពេល ០៥​ថ្ងៃ (១៧-២១ ខែ​សីហា ឆ្នាំ​២០២០) ភ្ញៀវទេសចរ ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ មាន​សរុប​ប្រមាណ ១១៦,៥២៩​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិប្រមាណ ១១១,៦៥១​នាក់ ស្មើនឹង​៩៥,៤៤% ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៤,៨៧៨​នាក់ ស្មើនឹង​៤,៣៦%​។

​លោក​បន្តថា ភ្ញៀវទេសចរ​ចូល​តាម​ព្រលានយន្តហោះ ០៣​ជើង មាន​ភ្ញៀវ​សរុប ២៩១​នាក់​ជា​ភ្ញៀវ​អន្តរជាតិ ភាគច្រើន​ចិន​។​

​លោក តាំង សុ​ចិត្រ គ្រឹ​ស្នា បានអោយដឹង​ទៀត​ថា ភ្ញៀវទេសចរ​កម្សាន្ដ​តាម​បណ្តា​កោះ​នានា​សរុប​ប្រមាណ ៣,៧៥២​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិប្រមាណ ២,៧១០​នាក់ ស្មើនឹង​៧២,២៣% ភ្ញៀវ​អន្តរជាតិ​ប្រមាណ​នាក់ ១,០៤២​ស្មើនឹង​២៧,៧៧% ។ ភ្ញៀវ​កម្សាន្ត​តាមរ​ណី​យដ្ឋា​ន​នានា​ក្នុង​ខេត្ត​មាន​ភ្ញៀវ សរុប​២២,១៤៦​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ២១,០៧៣​នាក់ ស្មើនឹង​៩៥,១៥% ភ្ញៀវ​អន្តរជាតិ ១,០៧៣​នាក់ ស្មើនឹង​៤,៨៥% ។​ចំណែកឯ​ភ្ញៀវ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​នានា​សរុប​៨៨,៧១០​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ៨៦,៩២៧​នាក់ ស្មើនឹង​៩៧,៩៩% ភ្ញៀអ​ន្ត​រ​ជាតិ ១,៧៨៣​នាក់ ស្មើនឹង​២,០១%
​លោក តាំង សុ​ចិត្រ គ្រឹ​ស្នា ប្រធាន​មន្ទី​ទេសចរណ៏ ខេត្ត​ព្រះសីហនុ​
​បានអោយដឹង​ទៀត​ថា ការគ្រប់គ្រង​និង​ការអនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ មុនពេល​ឈប់សម្រាក​មន្ទីរ​បាន​ស​ហ​ការ​ជាមួយ​រដ្ឋបាល​ខេត្ត​ប្រជុំ​ផ្សព្វផ្សាយ​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ទាំង​៦ ការ​ដាក់​តំលៃ​ជូន​ភ្ញៀវ ការ​ពង្រឹងគុណភាព​សេវាកម្ម​សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​មាន​អ្នកចូលរួម​៨២​នាក់ អាជីវករ ៥៦ នាក់ ។​

​លោក បន្តថា មន្ទី​ទេសចរណ៏​បាន​ចុះ​ត្រួតពិនិត្យ​ណែនាំ​និង​ជំរុញ​ឲ្យ​ភ្ញៀវទេសចរ​ក៏ដូចជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍​រួមទាំង​ភ្ញៀវ​នៅ​តាម​ឆ្នេរ​អោយ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង ៦ ដែល​ក្រសួង​ទេសចរណ៏​បាន​ដាក់ចុះ​ក្នុងកា​រទប់ ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​បាន​សហការ​ជាមួយ​នគរបាល​ទេសចរណ៍​និង​នគរបាល​ជើង​ទឹក​ក្នុង​ការត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ពោង​ដល់​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​កោះ​នានា​។​

​លោក តាំង សុ​ចិត្រ គ្រឹ​ស្នា បានអោយដឹង​ទៀត​ថា ស្ថានភាព​ទូទៅ ជា​ពិសេស​បញ្ហា​សន្តិសុខ​និង​សុ​វត្ថ​ភាព​ភ្ញៀវ​មាន​លក្ខណៈ​ល្អប្រសើរ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មាន ភាព សប្បាយ​រីករាយ​ដោយ​សេវា ស្នាក់នៅ និង​ម្ហូបអាហារ មាន​តម្លៃ​សមរម្យ​មិន​ដំឡើងថ្លៃ​ហួសហេតុ ពេក ,​មាន​ឆ្នេរ​សាធារណៈ​ស្អាត ទូលាយ​អាច​សំរាក​កម្សាន្ត​ព្រមទាំង​មាន​បន្ទប់ទឹក​សាធារណៈ​នៅតាម​ឆ្នេរ​និង​តំបន់​កម្សាន្ត​មួយចំនួន​ដោយ​មិន មានការ បង់ថ្លៃ​សេវា​, ដោយឡែក​អាជីវកម្ម​ជួល​ពោង​តាម​ឆ្នេរ​មួយចំនួន ដំឡើងថ្លៃ​ខ្ពស់ មន្ទីរ​ទេសចរណ៍​បាន​ចុះ​ធ្វើ​ការណែនាំ​និង​បព្ឈប់​ការធ្វើ​សេវាកម្ម​។​
​ចំពោះ​បញ្ហា​ប្រឈម​វិញ លោក​ប្រធាន​មន្ទី​ទេសចរណ៏ ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ភ្ញៀវទេសចរ​ភាគច្រើន​មិនសូវ យកចិត្តទុកដាក់​ប្រើប្រាស់​ម៉ាស និង រក្សា​គំលាត​អោយបាន​ត្រឹមត្រូវ​។

​អាជីវកម្ម​មួយចំនួន​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំង ៦​ដែល​ក្រសួង ទេសចរណ៍​បានដាក់ចុះ​ក្នុងកា​រទប់ ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។ ឯ​ការចូលរួម​ទុកដាក់​សំរាម​និង​សំអាត​បរិស្ថាន​អនាម័យ​នូវ​ពុំទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ ៕

Filed in: ព័ត៌មានជាតិ