ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

រយៈពេល​ឈប់សម្រាក​៥​ថ្ងៃ ខេត្ត​កំពត​ទទួល​ស្វាគមន៍​អ្នកទេសចរ​ជា​ង​១៨​ម៉ឺន​នាក់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ យោងតាម​របាយការណ៍​របស់ មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ខេត្តកំពត បានឲ្យដឹងថា នៅក្នុង​ឱកាស​នៃ​ថ្ងៃ​ឈប់សម្រាក​គឺ រយៈពេល​៥​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល បាន​សង ជំនួស​ដោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ អាក់ខាន កន្លង​មក​ដោយសារ​ជំងឺ​កូវី​ដ​១៩​រាតត្បាត​ជា​សកល​នោះ ខេត្ត​កំពត​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា សម្រាកលម្ហែ​កម្សាន្ត​ប្រមាណ​ជាង​១៨​ម៉ឺន​នាក់​។

​តាម​ការលើកឡើង​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ប្រាប់ឲ្យដឹង​ថា ក្នុងឱកាស​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខេត្ត​កំពត មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​សម្រាកលម្ហែ​កម្សាន្ត សរុប​ចំនួន ១៨​ម៉ឺន ៧៥៤​នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​ជាតិ មាន​ចំនួន​១៨​ម៉ឺន​៧៥​នាក់ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៦៧៩​នាក់ ។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​បន្ត​ប្រាប់​ឲ្យដឹង​ដែរថា ផ្ដើម​ចេញ​លទ្ធផល​ខាងលើនេះ ដោយសារ​មាន​ការជំរុញ និង​ចង្អុលបង្ហាញ ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏ដូចជា​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដែល​តែងតែ​យកចិត្តទុកដាក់ កៀរគរ និង​លើកទឹកចិត្ត អ្នក​វិយោគ​នានា ជាពិសេស​អ្នកវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ឲ្យមក​បោះទុន​រកស៊ី បាន​ធ្វើឲ្យ​ខេត្ត​កំពត សម្រេច​នូវ​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​នឹង​មាន​កន្លែង​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​បាន​នឹង​កំពុង​ស្ថាបនា​។​

​ជាក់ស្តែង នៅក្នុង​ឱកាស​ឈប់សម្រាក រយៈពេល ៥​ថ្ងៃនេះ គឺ​ដោយសារ​មាន​ការចូលរួម​ប្រឹងប្រែង​ពី​មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផង ក្នុង​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព អនាម័យ បរិស្ថាន​ស្អាត សេវាកម្ម​ល្អ ជា​ពិសេស​ការអនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ទាំង​៦​ចំណុច និង​ការចូលរួម​អនុវត្ត​របស់​សេវាករ​ទេសចរណ៍​ទូទាំង​ខេត្ត​ផង​នោះ បាន​បង្ក​ឱកាស​ឲ្យ​ខេត្ត​កំពត​ស្រូប​ទាញ​បាន​ទេសចរ​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​ក៏​បាន​បន្តថា នៅក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​នេះដែរ មន្ទីរ​ទេសចរណ៍​ខេត្ត ក្រោម​ការណែនាំ​ចង្អុលបង្ហាញ របស់​ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​បាន​រៀបចំ​ក្រុម​ការងារ​ចំនួន ៤​ក្រុម ដើម្បី​ចុះ​តាម​គោលដៅ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៏​ជា​ប្រចាំថ្ងៃ ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម អនាម័យ ការគ្រប់គ្រង​តម្លៃ សណ្តាប់ធ្នាប់ និង​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៏ ក្នុង​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​ទេសចរណ៏ និង​ក្រសួង​សុខាភិបាល ។ ក្រៅពីនោះ​មន្ទីរ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នានា ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់ សុវត្ថិភាព ទេសចរណ៍​លើ​ផ្ទៃ​ទឹក ដូច​ជា​ការ​ពាក់អាវ​ពោង​សុវត្ថិភាព និង ការ​ផ្ទុក​មនុស្ស​តាម​ទូក​ទេសចរណ៍​ជា​ដើម​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ផងដែរ​ថា ទន្ទឹម​នឹង​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះដែរ គឺ​បើ​ទោះបី​មាន​ការប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន និង​ពោ​ពេញ​ដោយ​ភាពសប្បាយ​រីករាយ ក៏ពិតមែន ប៉ុន្តែ​លោក​ក៏​បាន​សង្កេតឃើញ បញ្ហា​ប្រឈម​មួយចំនួន ដូចជា ប្រជាជន ជា​ភ្ញៀវទេសចរ ភាគច្រើន​មិនសូវ​ពាក់​ម៉ាស់ ខណៈ​ដែល​ការអនុវត្ត​គម្លាត​សង្គម ក៏ដូចជា​គម្លាត​បុគ្គល​ពុំទាន់​បានល្អ (​នៅមានកម្រិត​)​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត ក៏​បាន​បញ្ជាក់ទៀតថា សរុប​ជា​រួម​ចំនួន​ភ្ញៀវទេសចរ​មក​ទន្សនា រយៈពេល​ឈប់សម្រាក់​ចំនួន​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់ ២១​ខែ​សីហា មាន​លក្ខណៈ​ល្អប្រសើរ ចំពោះ​សភាព​ការណ៏​ទូទៅតាម​គោលដៅ និង​សេវាកម្ម​ទេសចរណ៏ នៃ​ខេត្ត​ខេ​កំពត បាន​ដំណើរការ​ទៅ​ដោយ​រលូន ពុំមាន​បញ្ហា​អ្វី​កើតឡើង គួរឲ្យ​កត់សម្គាល់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ