ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ចូលរួម​ពិធី​បុណ្យសព​លោក​វរសេនីយ៍ត្រី អ៊ូច វិបុលដែល​បាន​ទទួលមរណៈភាព

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្រុក​ព្រៃកប្បាស ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្តម​ឧត្តម សេនីយ៍​ទោ សុខ​សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤ កើត ខែ​ស្រាពណ៍ ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹកនាំ​កងកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ចូលរួម​ពិធី​បុណ្យសព​លោក​វរសេនីយ៍ត្រី អ៊ូច វិបុល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលចំ​ប៉ា ដែល​បាន​ទទួលមរណៈភាព នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង ០២ នាទី ដោយ​រោគាពាធ ដែល​ស្ថិតនៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ក្នុងនោះដែរ លោក​អធិការ​ក៏​បាន​នាំយក​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ របស់​ឯកឧត្តម​ស្នងការ រួមមាន ៖ ថវិការ​ចំនួន ៥០ ម៉ឺន​រៀល​អង្ករ​មួយបេ​ទម្ងន់​៥០​គីឡូក្រាម ទឹកត្រី​០២​យួរ ទឹកស៊ីអ៊ីវ ០២ យួរ ព្រម​ទាំង​ថវិការ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ចំនួន ៥០ ម៉ឺន​រៀល​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ ។

​ជានិច្ចកាល ឯកឧត្តម​ឧត្តមសេនី​យ៍​ទោសុខ​សំណាង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​មន្ត្រី​ក្រោម​ឱវាទ​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​សូម​សំដែង​នូវ​ការសោកស្តាយ​និង​ក្រៀមក្រំ​បំផុត ដែល បាន​បាត់បង់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មួយ​រូប ដែល​មាន​ស្នាដៃ​ល្អ​តែងតែ​យកចិត្តទុកដាក់​បំរើកា​រពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​មិន​គិត​ពី​ការនឿយហត់​និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ក​សិទ្ធិ ឲ្យ​ដួងវិញ្ញាណ​ក្ខ​ន្ត​របស់​លោក​វរសេនីយ៍ត្រី អ៊ូច វិបុល បាន​ទៅ​កាន់​សុគតិភព និង​ចាប់កំណើត នៅ​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ