ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្លក្រាម បាន​ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ដែ​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ នៃ​សម័យ​កូវី​ដ​-១៩ ដែល​មាន​ចំនួន​៣០ គ្រួសារ​..!!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រធាន​ក្រុម​ការ ងារ​ចុះជួយ​ឃុំ​ស្លក្រាម ជំនួស​ឯកឧត្តម អាត់ ខែម ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយចេក រួម​និង​ក្រុមការងារ​ថ្នាក់ស្រុក​,​ឃុំ ,​ភូមិ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ នៃ​សម័យ​កូវី​ដ​-១៩ ដែល​មាន​ចំនួន ៣០ គ្រួសារ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក កាលពី​ថ្ងៃ​សុក្រ ២​កើត ខែ ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​នឹករលឹក​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ខមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​បាន​នាំ​យក​គ្រឿង ឧបភោក បរិ​គោគ ថវិកា ចំនួន ៦០ ម៉ឺន​រៀល របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ៣០ គ្រួសារ ក្នុង ០១​គ្រួសារ​ទទួល​បាន​រួម​មាន​៖ – អង្ករ ០១ កា​រ៉ុង -​ទឹក​ស៊ី​អ៉ីវ ០១ យួរ -​ទឹកត្រី ០១ យួរ – មី ០១ កេស -​ប៊ីចេង ០១ ថង់ -​សា​រ៉ុង​ចំនួន​០១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ