ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

រដ្ឋបាល​ខណ្ឌដូនពេញ សម្រេច​ផ្អាក​ការដ្ឋាន​សាងសង់ ០១​កន្លែង ដែល​ធ្វេសប្រហែស​បណ្តាលអោយ​ដាច់​ខ្សែរ​ជណ្តើរយោង បង្កអោយមាន​មនុស្ស​បាត់បង់​ជីវិត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ០២ កើត ខែ​ភទ្របទ ឆ្នាំ ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២០​ខែ​សីហា ឆ្នាំ ២០២០ វេលា​ម៉ោង​១០,៣០​នាទី ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក សុខ​ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ខណ្ឌ​ចុះ​ផ្អាក​ដ្ឋា​ន​សាងសង់ ស្ថិតនៅ​ផ្លូវ​លេខ ២០០ ភូមិ ០៦ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែល​បាន​ធ្វេសប្រហែស​បណ្តាលឲ្យ​កម្មក​រគ្រោះថ្នាក់​បាត់​បង់ជីវិ​ត​ចំនួន ០១​នាក់ និង រងរបួស​ធ្ងន់ ០១​នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ កាល់ម៉ែ​ត្រ ។
​ក្រុមការងារ បានសម្រេច ដូចខាងក្រោម ៖
១- ផ្អាក​ការដ្ឋាន​សាងសង់​ជា​បណ្ដោះអាសន្ន ។
២-​ម្ចាស់​ការដ្ឋាន​ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព​និង​គ្រួសារ​អ្នករងរបួស​ធ្ងន់​ឲ្យបាន​ចប់​សព្វគ្រប់​ជាមុនសិន​។​
៣-​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជាង​និង​កម្មករ​ស្នាក់​នៅ​ក្នុងកា​រដ្ឋា​ន​ក្នុងអំឡុងពេល​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​នេះឡើយ​។​
៤-​ត្រូវ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ការដ្ឋាន​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​។​
៥-​បន្ទាប់ពី​ម្ចាស់​ការដ្ឋាន​បាន​អនុវត្ត​តាម​ចំណុច​ទី​១​ទី​២​ទី​៣​និង​ទី​៤​ខាងលើ​បាន​ចប់សព្វគ្រប់​ហើយ​ម្ចាស់​ការដ្ឋាន​សំណង់​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​បើក​ការដ្ឋាន​ឡើងវិញ​ពី​រដ្ឋបាល​ខណ្ឌដូនពេញ ៕

Filed in: ព័ត៌មានជាតិ