ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អភិបាលខេត្ត​កែប ជំរុញ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ រួម​គ្នា​រក្សា​អនាម័យ សម្អាត​បរិស្ថាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បំផុស និង​ជំរុញ​ដល់​មន្ត្រីរាជការ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​សហការ​រួមគ្នា សម្អាត​បរិស្ថាន និង​រក្សា​អនាម័យ​ឲ្យបាន​ជាប់​ជាប្រចាំ​។​ធ្វើ​បែប​នេះ​ដើម្បី​ជួយ​កែ​លម្អ​ទីក្រុង​កែប ឲ្យ​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង និង​ផ្តល់​ផា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​និង​ជា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ចូលរួម​ក្នុង​ពិធី សម្អាត​អនាម័យ​បរិស្ថាន ស្ថិត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ និង​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២០ ដែល​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​ទាំង​៣ អភិបាលក្រុង​-​ស្រុក មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​ក្រុម​យុវជន​គ្រប់​ប្រភេទ​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍​មួយ​មាន​ភាព​ល្បីល្បាញ​ជា​យូរលង់​មកហើយ ដោយ​បច្ចុប្បន្ន​ខេត្ត​ទេសចរណ៍​មួយ​នេះ បាន​ទទួល​ជ័យលាភី​ជា​ច្រើនលើក​ច្រើនសារ លើ​ឆាក​អន្តរជាតិ​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា ទិន្នន័យបឋម​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​កម្សាន្ត​នៅ​ខេត្ត​កែប មាន​ប្រមាណ​ជាង​៤​មុឺន​នាក់​ក្នុង​១​ថ្ងៃ ហើយ​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​កែ​បប្រមាណ​ជាង​៨​មុឺន​នាក់​។​ចំពោះ​ករណី​កំណើន​ភ្ញៀវ​មក​ទស្សនា​ក្នុង​ខេត្ត​កែប​មិន​ឈប់​បែបនេះ អាច​ធ្វើឲ្យ​មាន​កាកសំណល់​កាន់តែច្រើន ពិសេស​សំរាម​តែម្តង​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា សំរាម​ជា​បញ្ហា​ដ៏​ចម្បង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​រក្សា​អនាម័យ​ជូន​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​មក​សម្រាកលម្ហែ​នៅទីនេះ​។ ហើយ​ទាក់ទិន​នឹង​កំណើន​មនុស្ស​មក​លម្ហែ​នៅ​ខេត្ត​កែប លោក​អភិបាលខេត្ត​បាន​ជំរុញ​ដល់​អាជីវករ​ត្រូវ​មាន​ទឹក​អាល់កុល ឬ​ជែល ដាក់​តាម​ខ្លួន​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​ការពារ​ជំងឺ​កូវី​ដ ១៩​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ដឹកនាំ​សហការី និង​ក្រុម​យុវជន ដើរ​រើស​សំរាម នៅតាម​ទីសាធារណៈ និង​នៅតាម​ភូមិសាស្ត្រ​រមណីយដ្ឋាន​ឆ្នេរ​កែប ព្រម​ទាំង​នៅ​តាម​ទីតាំង​សំខាន់ៗ ក្នុង​ទីប្រជុំជន​ខេត្ត​កែប​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ