ទាន់ហេតុការណ៍
​លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ម្នាក់ ដែល​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​!==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព ក្រោម​មូលបទ “​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​” និង​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​==>សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​!==>នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពសិស្សានុសិស្សនៅពេលមានករណីក្ដៅខ្លាំងលើស ៤០អង្សាសេ==>នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី “សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត==>ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​==>អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !

​លោក ប៊ុន សំបូរ ចែក​អំណោយ​សប្បុរសធម៌ ជូន​បងប្អូន​រងគ្រោះ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​១៩ និង​ណែនាំ​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ និង​ជំងឺគ្រុនឈាម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ឱកាស​ឈប់សម្រាក​រយៈពេល​វែង​នេះ លោក ប៊ុន សំបូរ រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី និង​ក្រុមគ្រួសារ​បាន​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ រស់​ក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ផ្ដល់​ជូន​អំណោយ​សប្បុរស​ធម៌ ដល់​បងប្អូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល​ពី​ជំងឺ​កូវី​ដ​១៩ ចំនួន​១៥២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ សារុង ក្រមា មី និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​លោក​បាន​ណែនាំ​បងប្អូន​ចូលរួម​ការពារ​ខ្លួន កុំឲ្យ​កើត​ជំងឺ​កូវី​ដ​១៩ និង​ជំងឺគ្រុនឈាម ខណៈ​រដូវ​នេះ​ជា​រដូវវស្សា ដែល​ងាយស្រួល​ក្នុង​ការ​កើត​ជំងឺ​គ្រុនឈាម ដែល​បណ្ដាល​មក​ពី​មូស​ខ្លា​ញី​ខាំ និង​រួម​គ្នា​លុបបំបាត​ជម្រក​មូស​ផងដែរ​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​នេះ​លោក ប៊ុន សំបូរ ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធានព្រឹទ្ធសភា ជូន​ដល់​ពលរដ្ឋ​ដែល​ចូលរួម​ផងដែរ​។​

​ទោះបី​សម្តេច​ទាំង​៣ មិន​អាច​អញ្ជើញ​មក​ផ្ទាល់​ក្តី ក៏​ជានិច្ចកាល​សម្តេច​តែងតែ​ផ្តែផ្តាំ តាម​ក្រុមការងារ​បក្ស​ឲ្យ​សួរសុខទុក្ខ​បងប្អូន និង​ពាំនាំ​នូវ​ការ​នឹករលឹក​ចំពោះ​បងប្អូន​ជានិច្ច​។​

​សូមជម្រាបថា កម្មវិធី​ខាងលើនេះ​រៀបចំឡើង ដោយសារ​ការ​សហការ​រួមគ្នា​ជាមួយ​មិត្តភក្តិ​ដែល​មាន​៖
​លោក Paul Shum ជា​វិនិយោគិន​មក​ពី​ហុងកុង ដែល​លោក​តែងតែ​ចូលរួម​កម្មវិធី​មនុស្សធម៌​នានា​ក្នុងសង្គម​, សហការ​រួម​ចំណែក​ពី​លោក Larry Kao ក្រុមហ៊ុន Manhattan រួម​ទាំង​ក្រុម​ការងារ​ជាច្រើន​ផងដែរ​។​

​លោក ប៊ុន សំបូរ បានឲ្យដឹងថា «​ដូច​បងប្អូន​បាន​ជ្រាប​ហើយ​ថា កាល​ជួបគ្នា​លើក​មុន​ខ្ញុំ​បាន​និយាយ​ពី​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ដូចជា​៖ ការធ្វើ​ចត្តា​ឡី​ស័ក​, ការតាមដាន​សុខភាព​ផ្ទាល់ខ្លួន (​ពិនិត្យ​កំដៅ​ខ្លួន​), ការ​អនាម័យ​ពិសេស​លាងដៃ​ឲ្យបាន​ញឹកញាប់​, ពាក់​ម៉ាស​, មាន​ក្រ​ម៉ា​តាម​ខ្លួន និង​ខ្ទប់​ច្រមុះ​មាត់​ពេល​ក្អក ឬ​កណ្តាស​។ ដូច​បងប្អូន​បានដឹងហើយថា អ្វី​ដែល​គិតស្មាន​មិន​ដល់ និង​មិន​អាច​ព្យាករណ៍​ជាមុន​បាន​នោះ​គឺ ការផ្ទុះ​នូវ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ជំងឺ​រាតត្បាត​សកល និង​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត សម្រាប់​ពិភពលោក​ទាំងមូល​»​។​

​លោក​បាន​បន្ដថា ដោយឡែក​នៅ​កម្ពុជា​ក៏​ទទួលរង​ឥទ្ធិពល​ពី ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ប៉ះពាល់​ខ្លាំង ទៅលើ​វិស័យ​សេដ្ឋកិច្ច​-​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី​កម្ពុជា នៅ​តែ​រក្សា​បាន​ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាជន​បាន​រស់នៅ​ប្រកប​ដោយ​ភាព​សុខក្សេមក្សាន្ត​។​

​លោក​បាន​បន្ថែមថា ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​បាន​កើតមានឡើង តាមរយៈ​ការ​នាំចូល​ពី​ក្រៅ ដែល​រហូត​មកដល់ពេលនេះ នៅតែ​អាច​គ្រប់គ្រង​បាន មិនឲ្យ​មាន​ការរីក​រាលដាល​ឆ្លង​ចូល​ក្នុង​សហគមន៍ មិន​មាន​អ្នកស្លាប់ និង​មិន​មាន​ការបិទ​ប្រទេស​ឡើយ​។​

​លោក ប៊ុន សំបូរ ឲ្យដឹងទៀតថា ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ផែនការ​យុទ្ធសាស្ត្រ​ផ្តោត​ទៅលើ​មុខព្រួញ​៤​គឺ​៖
១៖ ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការការពារ​អាយុ ជីវិត​របស់​ប្រជាជន​។​
២៖ ការរក្សា​លំនឹង​ជីវភាព​ប្រជាជន ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ព្រមទាំង​អ្នក​បាត់បង់​ការងារ ដើម្បី​ធ្វើឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព វិល​ទៅ​រក​ជីវភាព​ធម្មតា​វិញ នៅពេល​ផុត​ពី​ជំងឺ​នេះ​។​
៣៖ ការខិតខំ​ជួយ​ឲ្យអស់​លទ្ធភាព ដើម្បី​ធ្វើឲ្យ​ធុរកិច្ច និង​អាជីវកម្ម​អាច​រស់​បាន និង​រក្សា​ការងារ ពិសេស​ការរក្សា និង​ជំរុញ​សកម្មភាព សេដ្ឋកិច្ច​ក្នុងស្រុក និង​ការត្រៀមខ្លួន​ក្រោយពេល​ដែល ជំងឺ​កូវី​ដ​-១៩​ស្រាកស្រាន្ត ដើម្បី​ជ្រោង​សេដ្ឋកិច្ច​ឲ្យ​ងើប​ឡើងវិញ​បាន​ឆាប់រហ័ស​។
៤៖ ការរក្សា​ឲ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​លោក​បាន​បន្ដថា ក្នុង​ការប្រយុទ្ធ​ជំងឺ​កូវី​ដ​១៩​រាជរដ្ឋាភិបាល​បាន​បែងចែក សមរភូមិ​ប្រយុទ្ធ​ជា​៣​មុខព្រួញ​គឺ​៖ ការប្រយុទ្ធ​នឹង​ការឆ្លង​ចូល​ពី​ខាងក្រៅ​,
​ការប្រយុទ្ធ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ពី​អ្នក​មាន​ជំងឺ ទៅ​អ្នក​មិនទាន់​មាន​ជំងឺ​, ការ​បន្ត​ព្យាបាល​អ្នក​ឆ្លង​ឲ្យបាន​ជា​សះស្បើយ​។ រាជរដ្ឋាភិបាល​តាមរយៈ​ធនាគារឯក​ទេ​សវីង បាន​និង​កំពុង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ របស់​រាជរដ្ឋាភិបាល​ដល់​បងប្អូន​កម្មករ​និយោជិត​សរុប​ចំនួន ១៩៣,៥៨៥​នាក់ ដែល​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន ៣១,៦៣១,៦៧៤,២៤០​រៀល ប្រហែល​នឹង​៨​លាន​ដុល្លា​អាមេរិក​, កម្មករនិយោជិត​ចូល​រួមការ បណ្តុះបណ្តាល​ជំនាញ​ទន់​ពី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៣៩,០០៦​នាក់​។​

​លោក​បន្ថែមថា កម្ពុជា​ខិតខំ​ពង្រឹង​វិស័យ​កសិកម្ម សម្រាប់​តម្រូវការ​ក្នុងស្រុក និង​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​លើ​ពិភពលោក​ដែល​ជា​ការចូលរួម​មួយ​ផ្នែក ដល់​ចង្វាក់​ផ្គត់ផ្គង់ ដែល​កំពុងតែ​ជួប​បញ្ហា​។ កម្លាំង​ពលកម្ម​ដែល​បាត់បង់​ការងារ ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម អាច​វិល​ត្រឡប់​មក​ចូលរួម​ក្នុង វិស័យ​កសិកម្ម ដើម្បី​ទទួលបាន​ការងារ​ធ្វើ និង​បង្កើត​មុខរបរ​ក្នុង​វិស័យ​កម្ម​វិញ ការដាំដុះ​ដំណាំ​រួមផ្សំ ការ​ចិញ្ចឹមសត្វ និង​វា​រី​ប្បក​ម្ម​កំពុង​មាន​សន្ទុះ​រីកចម្រើន​ថ្មី​គួរឲ្យកត់សម្គាល់​។​

​លោក​បញ្ជាក់ថា ជាមួយគ្នា​នេះ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ប្រជាជន​ឲ្យមាន​ឆន្ទៈ​គាំទ្រ​ផលិតផល​ក្នុងស្រុក​របស់​ខ្លួន ដើម្បី​ឲ្យ​តម្លៃ និង​ជួយ​ផ្សព្វផ្សាយ​ផលិតផល របស់​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​

​លោក​ឲ្យដឹង​ទៀតថា ប្រទេស​កម្ពុជា និង​ចិន​បាន​ពិភាក្សា​បញ្ចប់ និង​ត្រៀម​ចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ប្រយោជន៍​សំខាន់ ដល់​ប្រទេស​ទាំង​ពីរ គឺ​ការបើក​ច្រក​ទីផ្សារ​ផ្នែក​ពាណិជ្ជកម្ម​ទំនើប​, ការកំណត់​លក្ខខណ្ឌ​លើ​ពាណិជ្ជកម្ម សេវាកម្ម​, កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការវិនិយោគ​, កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​, ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ផ្នែក​វិវាទ និង​នីតិកម្ម​។​

​លោក​ថា កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់ឱកាស កាន់តែ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ការនាំ​ផលិតផល ទៅកាន់​ប្រទេស​ចិន​ដោយ​មិន​ជាប់ពន្ធ​។ ទំនិញ​របស់​កម្ពុជា​ប្រមាណ​៣៤០​មុខ មាន​ប្រមាណ​៩៥% នឹង​លែង​ជាប់​ពន្ធ មុខទំនិញ​ប្រមាណ​ជា​៥%​ទៀត នឹង​ត្រូវ​លែង​ជាប់ពន្ធ​ដែរ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​។ ការនាំ​ទំនិញ​ចេញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន នឹង​កើនឡើង​ប្រមាណ​២៥%​បន្ថែមទៀត ក្រៅពី​ប្រទេស​ចិន និង​កូរ៉េ ខាងត្បូង កម្ពុជា​ក៏​បាន​គ្រោង​ធ្វើ​កិច្ចចរចា​ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​៖ ប្រទេស​អង់គ្លេស​, អាមេរិក​, ជប៉ុន​, ម៉ុង​ហ្គោលី​, ឥណ្ឌា និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​សី ដែល​មាន​សមាជិក​ចំនួន​៥​គឺ ប្រទេស​អា​មេ​នី​, បេឡា​រុស​, កា​ហ្សាក់​ស្ថាន​, កៀហ្ស៊ី​ស៊ី​ស្ថាន និង​សហព័ន្ធ រុស្សី​។​

​លោក​បញ្ជាក់ថា ក្នុងពេល​ដែល​កំពុង​ប្រយុទ្ធ​ទប់ស្កាត់ ការចម្លង​វីរុស​កូវី​ដ​១៩​យ៉ាងសកម្ម មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្ររ បស់​ក្រសួងសុខាភិបាល បាន​ធ្វើ​សេចក្តី​ជូន​ព័ត៌មាន​បញ្ជាក់ថា មកទល់ពេលនេះ មាន​ករណី​សង្ស័យ​ជំងឺគ្រុនឈាម (CHIKUNNGUNYA) សរុប​ចំនួន​១,៧០០ ករណី ដែល​បាន​កើតឡើង​នៅ​ខេត្ត​ចំនួន​១៥​។ នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ​ថ្មី​មួយទៀត ដែល​ជា​ការ​ប្រឈម​ទៅ​នឹង​ហា​នី​ភ័យ អាច​ឲ្យមាន​ការឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ តាមរយៈ​មូស​ខ្លា​ញី​ខាំ ជាពិសេស​ខាំ​នៅ​ពេល​ថ្ងៃ​លើ​មនុស្ស​ម្នាក់ ហើយ​មនុស្ស​ម្នាក់​នោះ បាន​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត តាម​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ និង​តាម​ទីកន្លែង​ដែល​បរិស្ថាន​រស់នៅ​គ្មាន​អនាម័យ រួច​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត និង​បន្ត​រាលដាល​ពី គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ និង​ពី​ភូមិ​ឃុំ​មួយ​ទៅ​ភូមិ​ឃុំ​មួយ​។​

​ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​មិន​ថា ក្មេង​ឬ​មនុស្ស​ចាស់​នេះ​ទេ​។ ទោះបីជា​ក្រសួង សុខាភិបាល​បាន​បញ្ជាក់ថា ជាទូទៅ​ជំងឺគ្រុនឈាម មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាត់បង់​ជីវិត ឬ ក៏​មាន​ហានិភ័យ​បណ្តាលឲ្យ​ស្លាប់​ក្នុង​កម្រិត​ទាប​ក្តី ប៉ុន្តែ​យើងទាំងអស់គ្នា​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ មិន​អា​ធ្វេសប្រហែស​បាន​ជាដាច់ខាត​។​

​លោក​បន្ថែមថា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ជៀសផុត​ពី​ការកើត ឬ​ឆ្លង​ជំងឺគ្រុនឈាម​យើង​ត្រូវ​៖
១៖ រៀបចំ​ផ្ទះសម្បែង​ឲ្យមាន​ខ្យល់​ចេញចូល​ល្អ និង​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ និង​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ វិធានការ​អនាម័យ​ក្នុង​ការរស់នៅ​។​
២៖ ប្រើ​ថ្នាំ​អា​បែ​ត​ដាក់​ក្នុង​ពាង ឬ​អាង​ដែល​រក្សា​ទឹក​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ ដើម្បី​សម្លាប់​ដង្កូវទឹក ព្រោះ​ការ​ដាក់​ថ្នាំ​អា​បែ​ត អាច​កំចាត់​មូស​ខ្លា​បាន​៣៣%​។​
៣៖ ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​សម្រាន្ត​នៅក្នុង​មុង​ជានិច្ច ទោះ​យប់​ក្តី ថ្ងៃ​ក្តី បើ​បាន​មុង​ជ្រលក់​ថ្នាំ​នោះ​រឹតតែ​ល្អ​។ ចំពោះ​ការ​ស្លៀកពាក់ ត្រូវ​ណែនាំ​ឲ្យ​ស្លៀកពាក់​ខោ​ជើងវែង ពាក់​អាវដៃវែង ការពារ​មូស​ខាំ និង​ជៀសវាង​ការ​អង្គុយលេង​នៅ​ទី​ងងឹត​។​
៤៖ ក្នុងករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់ប្រញាល់ នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ​៕

Filed in: ព័ត៌មានជាតិ