ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្វាយ​យា រៀបចំ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់ នៅ​មូលដ្ឋាន​ក្នុង​ថ្ងៃ​ឈប់សម្រាក​សង ៥​ថ្ងៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០ ដើម្បី​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក សង​ថ្ងៃ​ចូល​ឆ្នាំ​លោក ហែម សារិទ្ធ អភិបាល​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក បាន​អញ្ជើញ​បើក​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​របស់​លោក ហង្ស វិចិត្រ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្វាយ​យា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ មេភូមិ ប្រជា​ការពារ យុវជន​ឃុំ ស្រុក និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ។​

​លោក ហែម សារិទ្ធ បាន​ថ្លែងថា ការរៀបចំ​ឱ្យមាន​ប្រគួត​បាល់ទាត់​រយៈពេល​២​ថ្ងៃនេះ គឺ​ដើម្បី​អបអរសាទរ​សម្រាប់​ឈប់សម្រាក និង​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​យុវជន និង​យុវជន រួម​ទាំង​មហាជន​នៅ​មូលដ្ឋាន​ឱ្យមាន​ភាពសប្បាយ​រីករាយ​។​

​ជាមួយគ្នានេះ​ដែរ​លោក ហែម សារិទ្ធ បាន​សូម​អំពាវនាវ​ដល់​កីឡាករ និង​អ្នកទស្សនា​ទាំងអស់ ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូវី​ដ​-១៩ ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុងនោះ​ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​យល់​អធ្យាស្រ័យ ពាក់មួក​សុវត្ថិភាព​ជា​ប្រចាំ​ក្នុង​ពេល​ធ្វើដំណើរ កុំ​វា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើ​ស្រវឹង​កុំ​បើកបរ និង​ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ជាដាច់ខាត ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង ដែល​កំពុង​ស្ថិតក្នុង​វ័យ​សិក្សា ប៉ះពាល់​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល ។​

​លោក​អភិបាលស្រុក បាន​បន្តថា ដោយ​បច្ចុប្បន្ន​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចាប់​ទីក្រុង​រហូត​ជនបទ​ទាំងនេះ គឺ​ជា​ផ្លែផ្កា​ដែល​កើតចេញ​សុខសន្តិភាព ៕

Filed in: ព័ត៌មានជាតិ