ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សម្ដេច​ក្រឡាហោម ស ខេង សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ពានដែក​បេឡេ​តិ៍​១​ខ្សែ​ប្រវែង​១២៦​ម៉ែត្រ និង​អគារសិក្សា​ចំនួន​០២​ខ្នង នៅក្នុង​សាលា​បឋមសិក្សា​ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ​១ ស្ថិតនៅ​ស្រុក​បាណន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពានដែក​បេឡេ​តិ៍​១​ខ្សែ​ប្រវែង​១២៦​ម៉ែត្រ និង​អគារសិក្សា​ចំនួន​០២​ខ្នង នៅក្នុង​សាលា​បឋមសិក្សា​ស្វាយព្រៃ និង​អនុវិទ្យាល័យ​ក​ន្ទឺ​១ ស្ថិតនៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្នុង​របាយការណ៍​ស្វាគមន៍​ថា ទោះបីជា​មាន​ការប្រឈមមុខ​ជា​សាកល​ដោយ​ជំងឺ​កូវី​ដ​១៩ ខេត្ត​បាត់ដំបង​នៅ​តែ​បន្ត​ទទួល​បាន​សមិទ្ធផល​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ​ថ្ងៃនេះ ក្រោម​អធិបតី​សម្ដេច​ក្រឡាហោម សមិទ្ធផល​ស្ពាន និង​អគារសិក្សា ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ក្នុង​បរិយាកាស​ប្រកប​ដោយ​សេចក្ដីត្រេកអរ​រីករាយ​ពី​សំណាក់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​។​

​តំណាង​ក្រុមនិស្សិត​អាហារូបករណ៍​សម្ដេច​ក្រ​ឡា​ហោម ចំនួន​១១០​នាក់ ដែល​ជា​កូនចៅ​ប្រជាពលរដ្ឋ​ស្រុក​បាណន់ បាន​ថ្លែងអំណរគុណ​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​ថ្នាក់ដឹកនាំ ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ ដែល​បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​ពួកគេ​ដែល​ជា​និស្សិត​មានការ​ប្រឈម​ក្នុង​ជីវភាព​និង​បាន​ប្ដេជ្ញា​ខិតខំ​សិក្សា​រៀនសូត្រ ព្រមទាំង​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តំណាង​ប្រជាពលរដ្ឋ​ក៏​បាន​បន្ត​អញ្ជើញ​ថ្លែងអំណរគុណ​ជូន​សម្ដេច ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​តែងតែ​បាន​ផ្ដល់ជូន​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ពួកគាត់ ជាក់ស្ដែង​ថ្ងៃនេះ មាន​ស្ពាន និង​អគារសិក្សា សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​សម្រាប់​សិស្សានុសិស្ស​ជា​កូនចៅ​របស់​ពួកគាត់​បាន​សិក្សា​រៀនសូត្រ​។ តំណាង​ប្រជាពលរដ្ឋ​បាន​សម្ដែង​ភក្ដីភាព​ឥត​ងាករេ​ជូន​សម្ដេច ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ និ​ដោះស្រាយ​រាល់​សេចក្ដីត្រូវការ​ជូន​ពួកគាត់ ពិសេស​ការរក្សាបាន​នូវ​សុខ​សុខសន្តិភាព​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​សម្ពោធ​សមិទ្ធផល​ដ៏​អធិកអធម​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​សម្ដែង​ការពេញចិត្ត និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ដែល​បាន​កសាង​សមិទ្ធផល​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ និង​បាន​ឆ្លើយតប​ទាន់​ពេលវេលា​រាល់​សេចក្ដីត្រូវការ​របស់​ប្រជាជន​។​

​សម្ដេច​ក្រឡាហោម​បាន​រំលឹក​ថា​របប​ពី​អតីតកាល គឺ​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​ភាគច្រើន ប្រើ​ពេលវេលា​ឈប់សំរាក​នេះ​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត រាំ​លេង​សប្បាយ ប៉ុន្តែ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​ពេល​មុន រហូត​ពេលនេះ​មាន​វប្បធម៌​ចាត់តាំង និង​បែងចែក​មន្ត្រី​ក្រុមការងារ​យក​ពេលវេលា​នេះ ឆ្លៀត​ចុះ​មូលដ្ឋាន ស្វែងយល់​ពី​សុខទុក្ខ និង​តម្រូវការ​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​។​

​សម្ដេច​បាន​បន្ត​ថា​ការចុះ​មូលដ្ឋាន ការចុះ​ជួប​ប្រជាពលរដ្ឋ ការរៀបចំ​វេទិកាសាធារណៈ​ជា​ទៀងទាត់ និង​យ៉ាង​សកម្ម បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ចេញ​គោលនយោបាយ កម្មវិធី​នយោបាយ ព្រមទាំង​យុទ្ធសាស្ត្រ​នានា ត្រូវ​នឹង​សភាពការណ៍​ជាក់ស្ដែង ត្រូវ​នឹង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត ហើយ​ចូលរួម​គាំទ្រ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ នាំ​ឱ្យ​ជីវភាព​ពួកគាត់​កាន់តែ​មាន​ភាពប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា​រហូត​មក​ដល់ពេលនេះ រាជរដ្ឋាភិបាល​បាន និង​កំពុង គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​យ៉ាង​ល្អ ដ្បិត​ពេលនេះ​កម្ពុជា​មិនទាន់​មាន​ការឆ្លង​ជំងឺ​នេះ​ជា​លក្ខណៈ​សហគមន៍​ដូច​ប្រទេស​មួយចំនួន​នោះឡើយ ហើយ​ការរកឃើញ​ករណី​ឆ្លង​ថ្មី គឺមាន​តែ​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​ប៉​ណ្ណោះ ខណៈ​ពលករ​ខ្មែរ​ជាង​១០​ម៉ឺន​នាក់ ដែល​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​នា​អំឡុង​ពេល​កូវី​ដ​១៩​នេះ ក៏​ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​បាន និង​មិន​មាន​ការឆ្លង​ជំងឺ​ដែរ​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​គូសបញ្ជាក់​អំពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ដោយ​សម្ដេច​បាន​រំលឹក​ឡើងវិញ​អំពី​ស្ថានភាព​ដ៏​លំបាក​វេទនា​ក្នុង​ភ្លើងសង្គ្រាម ការបញ្ចប់​សង្គ្រាម រហូត​កសាង និង​រក្សា​បាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ ខណៈ​បណ្ដា​ប្រទេស​មួយចំនួន​នៅ​បន្ត​ស្ថិតក្នុង​ភ្លើងសង្គ្រាម
​នៅឡើយ ធ្វើឱ្យ​ប្រពល​រដ្ឋ​ជា​ជន​ស៊ីវិល​រងគ្រោះ​ស្លាប់​របួស ព្រាត់ប្រាស់​ជា​រៀងរាល់ថ្ងៃ​។ សម្ដេច​បាន​បន្ត​ថា​ស្ថេរភាព​ជាតិ អាច​សម្រេច​ទៅ​បាន​អាស្រ័យ​លើ​សង្គម​មាន​ភាពយុត្តិធម៌ គ្មាន​ការរំលោភបំពាន​សិទ្ធិ សេរីភាព និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម​ក៏​បាន​បន្ត​មានប្រសាសន៍​អំពី​ការខិតខំ​ដោះស្រាយ​ទំនាស់​ក្នុង​មូលដ្ឋាន តាមរយៈ​គ្រប់​យន្តការ និង​មធ្យោបាយ ដោយ​ប្រកាន់ខ្ជាប់​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ និង​យុត្តិធម៌​។ សម្ដេច​ក៏​បាន​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​វិធីសាស្ត្រ​នៃ​ការសម្របសម្រួល និង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​អភិបាលខេត្ត​ពោធិ៍សាត់​។ សម្ដេច​បាន​បន្ត​គូសបញ្ជាក់​អំពី​ការដាក់ចេញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ណែនាំ​ឱ្យ​សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ​ទប់ស្កាត់​កុំឱ្យ​គ្រឿងញៀន​ហូរ​ចូល​ក្នុង​សហគមន៍ និង​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​ជាមួយគ្នា​នេះ​សម្ដេច​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​សម្លាប់​អាយុជីវិត​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​បាក់បែក​បាត់បង​សមាជិកគ្រួសារ ធ្វើឱ្យ​ពលរដ្ឋ​រងរបួស មាន​ពិការភាព ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ​ជា​រៀងរាល់ថ្ងៃ​។ សម្ដេច​បាន​បន្ថែម​ថា​ការ​រឹតបន្តឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ប្រមាណ​៥០​ភាគរយ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សូម​ឱ្យ​សមត្ថកិច្ច​បង្កើន​ការ​រឹតបន្តឹង​ច្បាប់​ដោយ​គ្មាន​ការលើកលែង​៕

Filed in: ព័ត៌មានជាតិ