ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

វង់​ល្បែងស៊ីសង​នៅ​កាស៊ីណូ​ភូមិ​យើង ជល់​មាន់ និង​អាប៉ោង កំពុង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ត្បូងឃ្មុំ ៖ តើ​ពិត​ទេ​លោក​អភិបាលខេត្ត​ជាម​ច័ន្ទ​សោភ័ណ្ឌ​និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​មិន​ហ៊ាន​បង្ក្រាប​ល្បែងស៊ីសង​ទុក​គ្រាន់​ដាក់​ខែ​មែនឬ​?​ព័ត៌មាន​ក្តៅ​ទើបតែ​ទទួលបាន​នៅវេលា​ម៉ោង​១០៖៣០​នាទី​នេះ​ផ្ដើមចេញ​ពី​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ពេញបន្ទុក​គឺ​នាំឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ​និង​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នា​ពេលបច្ចុប្បន្ន​នេះ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ការ​បង្រា្ក​ប​ល្បែងស៊ីសង​គឺជា​ចំណុច​មួយ​ដ៏​ក្ដៅ​គគក់​នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​ទប់ស្កាត់​និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​ត្បូងឃ្មុំ​ល្បែង​ជល់​មាន់​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ​។ ប៉ុន្តែ​គេ​មិនឃើញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​នោះ​ឡើយ​។​ការ​លេងល្បែង​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ​សម្រាប់​ប្រជាជន​គឺជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា​នេះ​បើ​យោង​ទៅតាម​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង​ដែល​បានអនុម័ត​ដោយ​រដ្ឋសភា​នៅក្នុង​អំឡុង​ឆ្នាំ ១៩៩៦​។​

​ក្នុង​ឆ្នាំ ១៩៩៤ អាជ្ញាប័ណ្ណ​កាស៊ីណូ​ទី​១​ត្រូវបាន​ផ្តល់​ឲ្យ​ណាហ្គា​វើ​ល​ស្ថិតនៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​។​ចាប់តាំងពី​ពេលនោះ​មក អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​និង​ប្រតិ​ប​តិ្តក​រកាស៊ី​ណូ​បាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុងស្រុក​ចូល​លេង​ល្បែង​ដោយ​ធូររលុង​នោះទេ​។​អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​និង​ប្រតិ​ប​តិ្តក​រកាស៊ី​ណូ​បាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុងស្រុក​ចូល​លេង​ល្បែង​ដោយ​ធូររលុង​នោះទេ​។​

​តើ​ជំនាញ​ថ្នាក់​ណា​ទើប​អាចមាន​វិធានការ​ត្រួតពិនិត្យ និង​បង្ក្រាបបាន បើ​ត្រឹម​ថ្នាក់​ខេត្ត ដែល​ជា​ឪពុក​ម្តាយ​ផ្ទាល់​របស់​ពលរដ្ឋ​មិន​ហ៊ាន​ផង​នោះ​?​អ្នក​និយម​ចូល​លេង​ល្បែង​បាន​លួច​បង្ហើប​អោយដឹងថា កាស៊ីណូ​ភូមិ​យើង​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​អន្លង់ ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ល្បែង​ច្រើន​ប្រភេទ​៖ ជល់ មាន់ អាប៉ោង យូរ​គី លេង​យ៉ាង​គគ្រឹកគគ្រេង កំពុង​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ដោយ​បាន​អនុញ្ញាត​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ទាំង​ខុសច្បាប់​ដើម្បី​បន្លំ​ភ្នែក​ថ្នាក់លើ គឹ​មាន​រយៈពេល​មួយអាទិត្យ​មកហើយ​ក្រោយ​ពោះ​ផ្អាក​មួយរយៈ ។​

​នៅក្នុង​នោះ​គេ​សង្កេតឃើញ​មាន​វង់ល្បែង​ដ៏​ធំ​នេះ​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ក្រោម​ការបើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​។​ជាពិសេស​គឺ​ភាពមិន​អើពើ​ពី​សំណាក់​អភិបាលខេត្ត​ត្បូងឃ្មុំ​លោក​ជាម​ច័ន្ទ​សោភ័ណ្ឌ​និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​លោក​បែន​រ័ត្ន ។​

​ប្រជាពលរដ្ឋ​រិះគន់​និង​លើកឡើង​ថា​កាស៊ីណូ​ភូមិ​យើង​នេះ​ដែល​គេ​អះអាង​ថា បាន​រត់ការ​បង់លុយ​ឲ្យអស់​គ្រប់​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទើប​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ បើក​ឲ្យ​លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​រលូន​ដែល​ភ្នាល់​គ្នា​ក្នុង​១​គូៗ​ចាប់ពី​១០០០​ដុល្លារ ទៅ​២០០០​ដុល្លារ ជាង​នេះ​ទៅទៀត​នោះ​មាន​អ្នកខ្លះ​លេង​ចាញ់​លក់់​អស់​ឡាន​និង​របស់របរ​គ្រឿងអលង្កា​ជាច្រើន​ទៀត​ដោយសារតែ​ការ​ភ្នាល់​ល្បែង​នៅ​ទីតាំង​មួយ​នេះ ។​

​ប្រការ​នេះ​នាំឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​ការភ័យខ្លាច​កើតមាន បទល្មើស​ផ្សេងៗ​គួរឲ្យ​ព្រួយបារម្ភ​ព្រោះ​មាន​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង​លក់​អស់​ទ្រព្យសម្បត្តិ​ដីធ្លី​និង​ជំពាក់​បំណុល​ធនាគារ​ជុំ​ទិស​ទៀត​ផង​។ ដោយសារ​ការព្រួយបារម្ភ ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញ​ពី​ល្បែងស៊ីសង ជាច្រើន​ប្រភេទ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ស្នើ​សុំឲ្យ​លោក​ជាម​ច័ន្ទសោ​ភ័ណ្ឌ​និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​លោក បែន​រ័ត្ន​ទប់ស្កាត់​និង​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ