ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ស្នងការ​ខេត្ត​កំពង់ចាម បញ្ជា​កម្លាំង​ធានា​ឲ្យបាន​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ឈប់សម្រាក​៥​ថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃតី​១៧ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យកម្លាំង​នគរបាល​ទូទាំង​ខេត្ត ត្រូវ​ធានាឲ្យបាន​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​។​

​ការ​ដាក់​បទបញ្ជា​រប​ស់​លោក​ឧត្តមសេនីយ៍​ស្នងការ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​ធានា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុងឱកាស​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ និយោជិក កម្មករ ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០​។​

​ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ស្នងការរង លោក​អនុប្រធាន​ផែន លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក អធិការនគរបាល​ស្រុក ក្រុង​ទាំង​១០ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៩ សរុប​អ្នកចូលរួម​មាន​ចំនួន​៣០៦​នាក់​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល បាន​ណែនាំ​ដល់​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការនគរបាល​ទាំង​១០​ស្រុក ក្រុង និង​ប៉ុស្តិ៍​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ លើ​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ ជាពិសេស​ទប់ស្កាត់​ឲ្យបាន​នូវ​គ្រប់​ករណី បទល្មើស ។ ម្យ៉ាងវិញទៀត ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រុងប្រយ័ត្ន ដើម្បី​ចូលរួម​បង្កា និង​ទប់ស្កាត់​កុំឲ្យ​មាន​ករណី​អគ្គីភ័យ ការ​កើត​ឡើង​ដោយ​យថាហេតុ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​សង្កត់ធ្ងន់ថា គ្រប់ កងកម្លាំង ត្រូវខិតខំ យកចិត្តទុកដាក់ ពង្រឹង​ការងារ​ប្រចាំ​បញ្ជា និង​ត្រៀមកម្លាំង​ចុះ​ល្បាត អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា ២៤​ម៉ោង លើ​២៤ ម៉ោង ក្នុង​ករណី​មិន​អនុវត្តតាម បទបញ្ជា ហើយ​អនុវត្ត​ខុស​ពី​ច្បាប់ មន្ត្រី​នោះ​ត្រូវ​ទទួលពិន័យ​របស់​ក​ង​កម្លាំង​នគរបាល ជាតិ ៕

Filed in: ព័ត៌មានជាតិ