ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ដាំ​លម្អ ប្រភេទ​(​ដើម​ក្ងោក​)​ចំនួន​១២០០​ដើម នៅ​សងខាង​ផ្លូវ​តាម​ដី​ឡូតិ៍​លំនៅដ្ឋាន និង​តំបន់​រដ្ឋបាល​របស់​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​(Lased II) ស្ថិតនៅក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ )÷ កូនឈើ​ប្រភេទ (​ដើម​ក្ងោក​)​ចំនួន​១២០០​ដើម ត្រូវបាន​ដាំ​លម្អ​នៅ​សងខាង​ផ្លូវ​តាម​ដី​ឡូតិ៍​លំនៅដ្ឋាន និង​តំបន់​រដ្ឋបាល​របស់​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​(Lased II) ស្ថិតនៅក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ដែល​មាន​លំនៅដ្ឋាន​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច​(LASED II) នា​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០​នេះ ។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ការ​ដែល​យើង​ដាំ​ដើមឈើ​នៅតាម​សងខាង​ផ្លូវ​នេះ ដើម្បី​លើកកម្ពស់​សោភណភាព​បៃតង និង​បង្កើត​ជា​គម្រប​បរិស្ថាន​ពណ៌​បៃតង​ដល់​តំបន់​ដី​សម្បទាន​សង្គមកិច្ច​យើង​ផងដែរ​។ ឯកឧត្តម បាន​បន្ដថា ការដាំ​កូនឈើ​ជា​ប្រភេទ​ដើម​ផ្កាក្ងោក​នេះ​នៅ​សងខាង​ផ្លូវ​តាម​គឺ​ដើម្បី​សោភណភាព​នៃ​គម្រប​ពណ៌​បៃតង ព្រោះ​ដើម​ក្ងោក​នេះ​វា​នឹង​ធ្វើឱ្យ​តំបន់​នេះ​មាន​សោភណភាព​ខៀវ ស្រស់បំព្រង​ក្នុង​រដូវវស្សា និង​ភាគច្រើន​នៅ​រដូវប្រាំង​តែង​ចេញ​ផ្កា​ផ្តល់​សោភណភាព​ស្អាត និង​ជួយ​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ទេសចរណ៍​ដល់​សំខាន់​មួយ​ក្នុង​ស្រុក​ប្រាសាទ​ប​ល័​ង្គ​យើង​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​នានា​នៅ​ពេល​ខាងមុខ​។​

​ឯកឧត្តម បាន​ធ្វើ​ការណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សមិទ្ធ​ដែល​ទទួល​បាន​កន្លងមក​នេះ ពិសេស​រួមគ្នា​ដាំ​ដើម​ក្ងោក និង​ថែរក្សា ដើម្បី​បង្កើន​នូវ​សម្រស់​សោ​ភណ្ឌ​ភាព និង​ជា​ម្លប់​ដ៏​ត្រជាក់​នៅ​តំបន់​នេះ​ផង​ដែរ​។ លើសពីនេះ ឯកឧត្ដម​ក៏បាន​ជំរុញ​លើកទឹកចិត្ដ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម​តាមរយៈ​ការដាំដុះ​បន្លែ បង្ការ ការ​ចិញ្ចឹមសត្វ ជាដើម​ឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យបាន​ល្អ​ប្រសើរ ។ ឯកឧត្តម ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​រលក​ទី​២ ដោយ​គោរព​និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

​យោងតាម​របាយការណ៍​របស់លោក យ៉ូវ សេង​គុណ នាយក​រដ្ឋបាល​សាលាខេត្ត បាន​បញ្ជាក់​អំពី​សកម្ម​ភាព​គាំទ្រ​បន្ត​ក្នុង​ឆ្នាំ​២០២០ ក្នុង​គម្រោង​តំបន់​ដី​សម្បទាន​សង្គមកិច្ច​នេះ​គឺ​
​ទី​១.​ផ្ទេរ​ថវិកា​ចូល​គណនេយ្យ​ក្រុម​ទុន​បង្វិល ដើម្បី​គាំទ្រ​នូវ​ជីវភាព​របស់​សមាជិក​ក្រុម​សន្សំ​លុយ​ជា​សម្បទាន​និក​។​
​ទី​២.​សិក្សា​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ផ្នែក​តូច​សម្រាប់​តំបន់​ឡូ​ដី​កសិកម្ម ។​
​ទី​៣.​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​កសិកម្ម ចិញ្ចឹមសត្វ ការ​បម្រែបម្រួល​អាកាសធាតុ និង​ទីផ្សារ​កសិកម្ម ។​
​ទី​៤.​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​អំពី​ការប្រើប្រាស់​ទឹក​ស្អាត និង​ការថែទាំ​អណ្ដូងស្នប់​
​ទី​៥.​ផ្ដល់​ការធ្វើ​បង្ហាញ​បច្ចេកទេស​កសិកម្ម​ចម្រុះ (​ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី​អណ្ដែង ដាំ​បន្លែ​)​ចំនួន ២១ បង្ហាញ បន្ថែម​សម្រាប់​សម្បទា​និក​ដែល​ស្នាក់នៅ​អចិន្ត្រៃយ៍ និង​មាន​ចំណាប់អារម្មណ៍ ៕

Filed in: ព័ត៌មានជាតិ