ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ដំណោះស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​សេសសល់​ក្នុង​តំបន់ការពារធម្មជាតិ គឺជា​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោសែន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ថ្លែង​នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី ដំណោះស្រាយ​លើ​បញ្ហាដីធ្លី ដែល​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពត ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ​រួច កាលពី​ពេល​ថ្មីៗ ដែល​មាន​ការចូលរួម​ពី អភិបាលរង​ខេត្ត អាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព ពាក់ព័ន្ធ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ការរក​ដំណោះស្រាយ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​ការវាស់វែង ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ រួម​នឹង​ការងារ​ដោះស្រាយ​ការ​វិវាទ​ទំនាស់​ដីធ្លី​ជាដើម ជាពិសេស នៅ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្តន៍​លើ​ការងារ​កាត់​ឆ្វៀល​ដី​ពាក់ព័ន្ធ​ក្នុង​តំបន់ការពារធម្មជាតិ​ជូន​ប្រជាពលរដ្ឋ គឺ​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែង​បាន​ជំរុញ និង​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​ពន្លឿន​ការផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់កាប់​ស្របច្បាប់​សម្រាប់​បង្កបង្កើ​ផល សំដៅ​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​គ្រួសារ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុន សែន ក្នុង​ការជំរុញ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ភាព​កាន់កាប់​ដី​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ រួមគ្នា ទប់ស្កាត់ បញ្ហា​ទំនាស់​វិវាទ​ដីធ្លី បញ្ហា​ការចូល​ទន្ទ្រាន​កាន់កាប់ ដី​សាធារណៈ​របស់​រដ្ឋ ដី​សហគម​ន៍​និង​ដីឯកជន តាម​គ្រប់​រូបភាព​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលខេត្ត​ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ត្រី​នៃ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ សូម​យកចិត្តទុកដាក់ ជំរុញ​ល្បឿន នៃ​ដំណើរការ​ចុះ​អនុវត្ត​សកម្មភាព​វាស់វែង​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដែល​បាន​នឹង​កំពុង​កាន់កាប់​និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ នៅលើ​ទីតាំង​ដី​ដែល​ស្ថិត​ក្នុង​ផែនទី​តំបន់ការពារធម្មជាតិ​ឬ​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​កំពត ដោយ​មាន​ការប្រុងប្រយ័ត្ន និង​ធ្វើ​ឱ្យបាន​លឿន​ឆាប់រហ័ស ក្នុង​ការប្រមូល​ទិន្នន័យ​និង​កសាង​ឯកសារ ដោយ​មាន​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពិសេស​មន្ទីរ​បរិស្ថាន​ខេត្ត​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​កំណត់​ឲ្យ​ហើយ​នៅក្នុង​ចុងខែ​សីហា​ឆ្នាំ ២០២០​នេះ ដើម្បី​ដាក់ជូន​ទៅ​ថ្នាក់​ជាតិ​ឬ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់ជូន​កម្មសិទ្ធិ​ស្របច្បាប់​ដល់​ប្រជាពលរដ្ឋ​។

​ជាមួយ​នឹង​ការអនុវត្ត​សកម្មភាព​ការងារ​នេះ ទៀតសោត លោក​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​និង​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ភារកិច្ច​បំពេញការងារ ឲ្យបាន​ល្អ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹង​ទទួល​លទ្ធផល​បាន​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា យោងតាម​ទិន្នន័យ​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្ត នៅក្នុង​ខេត្ត​កំពត មាន​តំបន់ការពារធម្មជាតិ​ចំនួន​២
​គឺ​ទី​១-​តំបន់ការពារទេសភាព​អន្លង់​ព្រីង​ស្ថិត​នៅក្នុង​ស្រុក​កំពង់ត្រាច នៅ​តំបន់​នោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ បញ្ហា​សេសសល់​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ទេ ដោយសារ​តំបន់​នោះ​ជា​តំបន់​បឹង និង​មាន​បង្គោលព្រំ ច្បាស់លាស់​។​ទី​២-​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ក្រុង​និង​ស្រុក​ចំនួន​៣ គឺ​ក្រុង​កំពត ស្រុក​ទឹកឈូ​និង​ស្រុក​ឈូក ។ ក្នុងស្រុក​ទាំង​បី​នៃ​តំបន់ការពារធម្មជាតិ​នេះ គឺ​នៅក្នុង​ស្រុក​ទឹកឈូ ដែល​មាន​បញ្ហា​ដីធ្លី​នៅ​សេសសល់ មិនទាន់​បាន​ដោះស្រាយ​រួច​ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​៕ សេង ណា​រិទ្ធ​ ​

Filed in: ព័ត៌មានជាតិ