ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ក​ការ​កាកបាទក្រហម​ខេត្ត​កំពត ចែក​អំណោយ​ដល់​គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៤៩​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក ថ្ងៃអាទិត្យ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត អញ្ជើញ​ជួប​សំណះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​៤៩​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច ស្ថិត​នៅ​បរិវេណ​វិទ្យាល័យ​ព្រះ​បី​តា​ជាតិ ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពី​ធី​នេះ​រួមមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត សមាជិក សមាជិកា គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា កងកម្លាំង​ទាំង​បី នាយក​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ប្រធានកិត្តិយស អនុសាខា​ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្រុម​ប្រតិបត្តិ​សាខា សរុប​ចំនួន ១៣៣​នាក់​។​

​ក្នុង​ពិធី​នា​ព្រឹក​នេះ ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​សំដែង​នូវ​ការសោកស្តាយ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៦ ខែ​សីហា កន្លងមកនេះ និង​ឯកឧត្តម បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម ដោយ​ក្តី​នឹករលឹក​បំផុ​ត​។ និង​ស្នើសុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​ផងដែរ ដោយ​ជំនួយ​កាកបាទក្រហម​ខេត្ត មាន​ចំនួន​តិចតួច មិន​បាន​សមស្រប​ទៅនឹង​ទំហំ​នៃ​ការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​អំណោយ​នេះ​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​មួយ​រយៈពេល​ផងដែរ​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម ក៏​បាន​ក្រើនរំលឹក ណែនាំ និង​សំណូមពរ​ដល់​បងប្អូន​ទាំងអស់ ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​សុខាភិបាល​។ ចំពោះ​បងប្អូន​ដែល​ជា​កសិករ មាន​ដី​ធ្វើ​កសិកម្ម ត្រូវ​ដាំ​ដុះ បង្កបង្កើន​ផល សំដៅ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ដី​ទំនេរ និង​រៀបចំ​វារីវប្បកម្ម​ផង ។​

​ជាមួយនឹង​ការសួរសុខទុក្ខ​នា​ថ្ងៃនេះ ឯកឧត្តម ក៏​បាន​នាំយក​អំណោយ​មួយចំនួន​មក​ចែក​ជួយ​ដល់​គ្រួសារ​រងគ្រោះ​នី​មួយៗ រួមមាន ៖ អង្ករ ២៥​គ​.​ក្រ​, មី ១​កេស​, ស្ករត្នោត ១​គ​.​ក្រ​, ទឹកត្រី ១​យូរ​, អាវយឺត ១​កញ្ចប់​, ថវិកា គ្រួសារ​របើក​ដំបូល​ធ្ងន់​ធរ ១៣​គ្រួសារ ស្មើនឹង ៥២​ម៉ឺន​រៀល គ្រួសារ​របើក​ដំបូល​មធ្យម ៣៦​គ្រួសារ ស្មើនឹង ៧២​ម៉ឺន​រៀល​, អ្នកស្ម័គ្រចិត្ត ៦​នាក់ , យុវជន​កាកបាទក្រហម ៨​នាក់​, នគរបាល ២០​នាក់​, អាវុធហត្ថ ៨​នាក់ ១​នាក់ ១​ម៉ឺន​រៀល និង​គ្រូពេទ្យ ៣​នាក់ ម្នាក់ ២​ម៉ឹន​រៀល​៕​ ​

Filed in: ព័ត៌មានជាតិ