ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ភុ​ន សា​ពេជ្រ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ចុះជួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពត ៖ នា​រសៀល​ថ្ងៃ​អាទិត្យ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត ចុះជួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ភុ​ន សា​ពេជ្រ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត លោក អ៊ិត សែន​សំណាង ប្រធាន​គណបក្ស​ស្រុក អមដំណើរ​ដោយ​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ចុះជួយ​ស្រុក​ឈូក ឯកឧត្តម ហៀក ម៉ា អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ចុះជួយ​ស្រុក​ដងទង់ និង​គណប្រតិភូ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ហ៊ុន សុខា បាន​មានប្រសាសន៍​សំណេះសំណាល​បើក​កម្មវិធី អាន​សេចក្តីសម្រេច របស់​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត ចុះជួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ និង​ឧបត្ថម្ភ​នូវ​អង្ករ​ចំនួន ១០០០​គីឡូក្រាម (១​តោន​) ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ ផងដែរ​។​

​គណៈអចិន្ត្រៃយ៍​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត ចេញ​សេចក្តីសម្រេច​លេខ ២២៧ ក​យគ​.​កព ចាត់តាំង​ក្រុមការងារ​ខេត្ត ចុះជួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ ដូចតទៅ ៖
១. ឯកឧត្តម ហម សា​វេត ប្រធាន​
២. លោកជំទាវ បូ ចាន់​រស្មី អនុប្រធាន​
៣. លោក ជិន កា​សេត អនុប្រធាន​
៤. លោក សុខ អ៊ុយ​តុង អនុប្រធាន​
៥. លោក សា​គុណ បូ​ផល អនុប្រធាន​
៦. លោក យឹម រ៉ា សមាជិក​
៧. លោក អៀ ហួត សមាជិក​
៨. លោក អ៊ុង រិទ្ធី សមាជិក​
៩. លោក បាន សុ​ភិន សមាជិក​
១០. លោក សា​គុណ វ៉ាន់ដេត សមាជិក​
១១. លោកស្រី សុខ ឌី​ណា សមាជិក​
១២. លោក សោម វិចិត្រ សមាជិក​
១៣. លោក គង់ សំណាង សមាជិក​
១៤. លោក ថា សំអាន សមាជិក​
១៥. លោក តេង តើ​ន សមាជិក​
១៦. លោក គង់ សំណាង សមាជិក​

​ឯកឧត្តម ហម សា​វេត បាន​ប្តេជ្ញាចិត្ត នឹង​ខិតខំ​ប្រឹងប្រែង អភិវឌ្ឍន​ស្រុក​អង្គរជ័យ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ទៀត ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ឯកឧត្តម ភុ​ន សា​ពេជ្រ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​មហា​ពញា​ចក្រី​ប្រធានរដ្ឋសភា និង​សម្តេច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា ជូន​បងប្អូន​សមាជិក សមាជិកា ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អង្គរជ័យ ហើយ​សម្តេច​បាន​ជូនពរ​ឱ្យ​បងប្អូន​គ្រប់​ក្រុម​គ្រួសារ ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​មាន​សុខភាព​ល្អ ជៀសផុត​ពី​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។​

Filed in: ព័ត៌មានជាតិ