ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី មក​កាន់​ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្ម​វិធី​ទី​៦៖ ឈាន​ចូល​កម្ម​វិធី​ទី​៦ ជា​កម្មវិធី​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហ ការី​មកកាន់​ខេត្ត​ស្វាយរៀង​។ កម្មវិធី​ចុងក្រោយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ជា​មួយ​ដោយ​លោក សេង សីលា អភិបាលរង​ខេត្ត បាន​អញ្ជើញ​មក​ពិនិត្យ​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​កសិផល​ស្វាយរៀង (SAC Shipping Center) ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។

​បងស្រី ម៉ៅ ស៊ីថា ប្រធាន​មជ្ឈមណ្ឌល​បានឲ្យដឹងថា មជ្ឈមណ្ឌល​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ដោយ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ International Volunteers of Yamagata (Japan) ក្នុង​គោលបំណង​ជួយ​ដល់​ស្ត្រី​មេម៉ាយ និង​ងាយ​រងគ្រោះ តាមរយ​:​ការងារ​ដាំ​ដុះ​បន្លែ ហើយ​មជ្ឈមណ្ឌល​ទទួល​ទិញ រួច​វេច​ខ្ចប់​ដឹកជញ្ជូន​មក​កាន់​ទីផ្សារ​។

​បច្ចុប្បន្ន​មាន​ទុនបំរុង​ជាង ១០០​លាន​រៀល មាន​សមាជិក​ដាំ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ម​ជ្ឈ​មណ្ឌល​ចំនួន ៣២៨​គ្រួសារ និង​បុគ្គលិក​ធ្វើការ​ផ្ទាល់​ក្នុង​មជ្ឈមណ្ឌល​មាន​ចំនួន ១៧​នាក់​។ ចំណូល​ជា​មធ្យម ៣៥​លាន​រៀល​ក្នុង​មួយ​ខែ​។ បង ស្រី​បន្តថា បច្ចុប្បន្ន​ការបញ្ជាទិញ​បន្លែ​គ្រប់​ប្រភេទ​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ផ្សារ​ទំនើប​អេអ៊​ន (AEON Supper Market) មាន​ការធ្លាក់​ចុះ​ច្រើន​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូនពរ និង​លើកទឹកចិត្ត​ឲ្យ​ប្រធាន និង​សមាជិក​មជ្ឈមណ្ឌល ព្រមទាំង​សមាជិក​គ្រប់​គ្នា​ឲ្យ​ឆ្លង​ផុតពី​វិបត្តិ​នេះ ហើយ​ត្រូវ​ខិតខំ​បន្ថែមទៀត​ដើម្បី​និរន្តរភាព​អាជីវកម្ម និង​ជា​ពិសេស​ដើម្បី​ជួយ​ដល់​សមាជិក​អ្នក​ដាំ​បន្លែ​ឲ្យនៅ​បន្ត​រហូត​។ លោក​ក៏​បាន​ណែនាំ​ឲ្យ​នាំគ្នា គិតគូ​កែច្នៃ​ផលិតផល​ទាំងនេះ​បន្ថែម​ដូចជា​ធ្វើ​ជ្រក់ ឬ​ក្រៀម ក្រៅពី​លក់​ផលិតផល​ស្រស់​៕

Filed in: ព័ត៌មានជាតិ