ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់​ប័ណ្ណសរសើរ ជូន​ដល់​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​២៦០​នាក់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២៦០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​សាលប្រជុំ​រួម របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ឲ្យ​អង្គភាព​កង​រាជ អាវុធហត្ថ ក្លាយជា​ស្ថាប័ន ការពារ​និង​អនុវត្ត​ច្បាប់ ប្រកប​ដោយ​វិន័យ​សណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និង​ការគោរព​សិទ្ធិមនុស្ស ទទួលបាន​ការកោតសរសើ​រ​និង​គាំទ្រ ពី​ប្រជាជន មហាជន ជាពិសេស​ការជឿជាក់​ពី​ថ្នាក់ដឹកនាំ ទូទាំង​ប្រទេស​។ ហើយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ទាំងនេះ គឺ​ពិតជា​មិន​អាច​ខ្វះ​បាន នូវ​ការ​រួបរួមសាមគ្គី និង​ឆន្ទៈ​នៃ​ការលះបង់ របស់​អាវុធហត្ថ​យើង​ម្នាក់ៗ បានឡើយ​។​

​ដោយឡែក​ចំពោះ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចូលរួម​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា​ផ្ទាល់ ខ្លួន​និង​គ្រួសារ បំពេញ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​ការកសាង​អង្គភាព​, ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់​បទល្មើស​, ការចូលរួម ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រតិភូ​ជាតិ​-​អន្តរជាតិ​, ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​គ្រប់ កម្មវិធី​បុណ្យជាតិ សាសនា​, ការជួយ​យកអាសារ​ប្រជាពលរដ្ឋ​ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​លើ​ដងផ្លូវ ដោយ​ការសង្គ្រោះ​បឋម​, ការជួយ​សម្រួល ចរាចរណ៍​នៅ​កន្លែង​កកស្ទះ​, ការជួយ​ដឹក​ដៃ​សិស្ស​តូចៗ​ឆ្លងផ្លូវ​ទាំង​ម៉ោង​ចូល​និង​ចេញពី​សាលា​, ការ​ល្បាត​ពេលយប់ រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ និង ការចូលរួម​ចលនា អនាម័យ​បរិស្ថាន គ្រប់​ទីកន្លែង​ដែល​អាវុធហត្ថ​ឈរជើង រហូត​ទទួលបាន ការស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពី​ស្រទាប់ ប្រជាជន មហាជន ព្រមទាំង​ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ការ​ផ្តល់​កិត្តិយស​ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​នាយទាហាន នាយទាហានរង ក្នុង​ថ្ងៃនេះ​ជាដើម​។​

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ឯក តែងតែ​បាន​ក្រើនរំលឹក​ជារឿយៗ​ស្តីពី​ការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជម្ងឺ​ឆ្លងកូវី​ដ​-១៩ (Covid-19) ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ដូចជា​ពាក់​ម៉ាស់ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ ស្រប​តាម​សេចក្តីណែនាំ របស់​ក្រសួង​សុខាភិបាល ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ពិសេស​រាល់​ពេល​ចេញ​ប្រតិបត្តិការ ត្រូវមាន​ប្រុង​ប្រយ័ត្ន​ឲ្យ​ឲ្យបាន​ខ្ពស់​បំផុត ទាំង​សុវត្ថិភាព​ពេល​បំពេញបេសកកម្ម និង ការការពារ​ការ​ឆ្លងកូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ