ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» តម្លៃ​ជាង ៤៤​លាន​ដុល្លារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច និង​បើក​សម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» របស់​ឧកញ៉ា លី យ៉ុង​ផាត់ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​មុននឹង​ចាប់ផ្តើម​កម្មវិធី សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​សួន​ទឹក​កម្សាន្ត «​ហ្គា​ឌិន​ស៊ី​ធី​» តាម​ការបង្ហាញ​ពី​ម្ចាស់​គម្រោង​អភិវឌ្ឍ​ដោយ​លោក​ឧ​កញ្ញ៉ា លី យ៉ុង ផាត់ ។ សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» នេះ គឺជា​កន្លែង​លេង​ទឹក​កម្សាន្ត​ដ៏​ធំ និង​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់​ឡើង​នៅ​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​ជា​តំបន់​អភិវឌ្ឍន៍​រណប​មួយ​ភាគ​ខាងជើង​ឈាង​ខាងកើត​រាជធានី​ភ្នំពេញ​។ សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» ត្រូវ​បាន​បោះទុន​វិនិយោគ​សរុប​ជាង ៤៤​លាន​ដុល្លារ​អាមេរិក​។ សួន​ទឹក​នេះ ត្រូវបាន​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ជាង ៨​ហិកតា ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ខែ​កក្កដា ឆ្នាំ​២០២០​។ សួន​ទឹក​នេះ មាន​ឧបករណ៍​សម្រាប់​លេង​កម្សាន្ត​ទាំងអស់​ចំនួន​៣៨ ដែល​ទាន់សម័យ និង​មាន​គុណភាព​ល្អ ដោយបាន​នាំចូល​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​។ ឧបករណ៍​លេង​កម្សាន្ត​ទាំងនេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំង​វ័យ​កុមារ ជំទង់ យុវវ័យ និង​វ័យ​ចំណាស់​ផងដែរ​។ ឧបករណ៍​កម្សាន្ត​ទាំងនេះ​មាន​ដូចជា​៖ ឋានសួគ៌​រលក (​ធំ​ជាង​គេ​នៅ​អាស៊ាន​), អាណាចក្រ​ទឹក (​ធំ​ជាង​គេ​នៅ​អាស៊ាន​), ឋានសួគ៌​កុមារ​, ទន្លេមេគង្គ​, ស្គីរ​លក និង​ជ្រលង​ទឹក​គួច​។​

​ក្រៅពី​មាន​កន្លែង​លេង​ទឹក​ហើយ​នោះ​នៅ​ក្នុង​សួន​នេះ ក៏​មាន​ភោជនីយដ្ឋាន​បម្រើ​អាហា​រដ្ឋា​ន​មាន​ទាំង​អាហារ​ខ្មែរ បារាំង និង​កញ្ចុស​សម្រាប់​អង្គុយ​លេង​កម្សាន្ត​។ សួន​ទឹក​នេះ​មាន​បុគ្គលិក​បម្រើការ​រហូតដល់​ទៅ ២៣០​នាក់ ហើយ​សម្រាប់​តម្លៃ​សំបុត្រ​ចូល​លេង​កម្សាន្ត​វិញ មនុស្ស​ធំ​តម្លៃ ១៥​ដុល្លារ​អាមេរិក កូនក្មេង និង​មនុស្ស​ចាស់​តម្លៃ ៩​ដុល្លារ​។ បើក​ដំណើរការ​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
​សម្តេច​តេជោ ហ៊ុន សែន ពិតជា​មាន​មោទនភាព​ដែល​កម្ពុជា​យើង​មាន​សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​បែបនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើ​រដល់​ក្រុមហ៊ុន​វិនិយោគ​របស់​លោកឧ កញ្ញ៉ា លី យ៉ុង​ផាត់ ដែល​បាន​មក​វិនិយោគ​នៅក្នុង​តំបន់​នេះ ដែល​ពីមុន​ជា​តំបន់​មិន​មាន​ការអភិវឌ្ឍ​អ្វី​នោះទេ ហើយក៏​ជា​តំបន់​ពួនស្ទាក់​របស់​ពួក​ខ្មែរក្រហម​ក្នុង​ការត្រៀម​វាយឆ្មក់​ចូល​ទីក្រុង​ភ្នំពេញ​ផងដែរ តែ​ពេល​នេះ​នៅ​តំបន់​នេះ យើង​មាន​ទាំង​សណ្ឋាគារ​ផ្កាយ​៥ ,​សួន​សត្វ , សួន​ទឹក​, ជាពិសេស​ទឹកដី​នៅទីនេះ​ក៏​បាន​ជ្រើសរើស​ជា​កន្លែង​សាងសង់​វិមាន​ឈ្នះ​ឈ្នះ ដែល​តំណាងអោយ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ព្រមទាំង​ទឹកដី​នៅទីនេះ​យើង​ក៏​បាន​ជ្រើសរើ​សម្រាប់​សាងសង់​ព​ហុ​កីឡដ្ឋាន​អន្តរជាតិ សម្រាប់​ត្រៀម​រៀប Sea Game ឆ្នាំ​២០២៣​ខាង​មុខ​ផង​ដែរ​។​

​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩ សម្តេចេ​ជោ ហ៊ុន សែន បាន​រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​អោយមាន​ការប្រុងប្រយ័ត្ន​ក្នុងពេល​ដែល​ទទួលបាន​ការ​ឈប់សម្រាក​សង​ជំនួស​ការ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ​ដែល​មាន​ចំនួន ៥​ថ្ងៃ ជាពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​អោយ​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចូលរួម​ការពារ​សេចក្តី​សុខ​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ ហើយ​ក្នុងនោះ​ក្រសួង​សុខា​ពិ​បាល , ក្រសួង​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ដ៏ទៃទៀត ត្រូវ​តាមដាន​ស្ថានភាព និង​ទប់ស្កាត់​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩​នេះ​អោយបាន​ហ្មត់ចត់​បំផុត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឯង ក្នុងនោះ​រមណីដ្ឋាន ,​ភោជនីយដ្ឋាន ត្រូវតែ​ធានា​អោយបាន​នូវ​អនាម័យ​ល្អ ដើម្បី​កុំ​ឆ្លង​ជម្ងឺ​កូវី​ដ​១៩ នេះ​អោយ​សោះ ជាពិសេស​ធានា​អោយបាន​ថា​ក្រោយ​ថ្ងៃ​ឈប់សម្រាក​មិនមាន​អ្នក​ឆ្លងកូវី​ដ​១៩​ក្នុង​សហគមន៍​។ ជាមួយគ្នា​នោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនា​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃនេះ គឺ​ត្រូវ​បើកបរ​ដោយ​មាន​ការប្រុងប្រយ័ត្ន​នឹង​គ្មាន​ជាតិ​ស្រវឹង​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកប​ដោយ​សេចក្តីសុខ សុវត្ថិភាព និង​ជូនពរ​ឱ្យ​សួន​កំសាន្ត​នេះ ដំណើរការ​ដោយ​ភាពរលូន​និង​ជោគជ័យ បន្ទាប់មក​សម្តេច​តេជោ បាន​ប្រកាស​បើក​សាកល្បង​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ