ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង អនាម័យ ក្នុង​ថ្ងៃ​ឈប់សម្រាក​សង ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២១ ខែ ឆ្នាំ​២០២០ ខាងមុខនេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១០,៣០​នាទី រដ្ឋបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ចប្រជុំ ជាមួយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ស្តីពី​ការងារ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង អនាម័យ ក្នុង​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដើម្បី​ដាក់ចេញ​ផែនការ​អនុវត្ត និង ពង្រឹង​បន្ថែម​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ ជាពិសេស​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​នឹង​ធ្វើ​ដំណើរ​ចេញទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ។​

​ជាក់ស្តែង​ចំពោះ​មុខ លោក អភិបាល ក៏​បាន​កំណត់ និង​បែងចែក​វេណ​ប្រចាំការ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ តាមរយៈ​លិខិត​កំណត់​បែងចែក​ភារកិច្ច និង​ការងារ​ជាក់ស្តែង ។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ លោក អភិបាល បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្លាំង​ប្រជារ​ការពារ​ខណ្ឌ និង​បងប្អូន​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៤០,០០០​រៀល ផងដែរ​។​

Filed in: ព័ត៌មានជាតិ