ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ដេច ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​) ÷​នា​ព្រឹក​ថ្ងៃ​សោរ៍ ទី​១៥ ខែ​សីហា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដោយ​មាន​ការចូលរួម​ពី លោក ហឿ សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ លោក វ៉ា ថន អភិបាលខេត្ត ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត មន្ដ្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​-​ស្រុក សរុប​ប្រមាណ​ជាង​៣១៤​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​អនុប្រធាន​អចិ៍ន្ដ្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ មានប្រសាសន៍​បញ្ជាក់​ពី​វិស័យ​កសិកម្ម​នៅ​ខេត្ត​ក្រចេះ មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ដែល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បរិមាណ​ផល​ស្រូវ​មាន​ការកើនឡើង ធានា​ការផ្គត់ផ្គង់ ស្បៀង​ក្នុង​ខេត្ត​បាន​គ្រប់គ្រាន់ និង​សល់​ស្រូវ​ប្រមាណ​ជាង ៥​ម៉ឺន​តោន សម្រាប់​នាំចេញ​ថែម​ទៀត ហើយ​ក្រៅពី​ដំណាំ​ស្រូវ ខេត្ត​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៤៩​ក្រុមហ៊ុន លើ​ផ្ទៃដី​ចំនួន​១៩៨.៩៧០​ហិកតា ដាំ​ដុះ​កៅស៊ូ​បាន​ចំនួន​៦១.៥៨៨,៥៣​ហិកតា​, ចេកអំបូង​លឿង​ចំនួន​៣.០៦៦​ហិកតា និង​ដំណាំ​ផ្សេងៗ មាន​៖ ដំឡូង​មី ម៉ៃ​សាក់ កា​ស្យា និង​អំពៅ​ជាដើម​។ ក្រៅពី​ការវិនិយោគ​របស់​ក្រុមហ៊ុន ការដាំដុះ​ជា​លក្ខណៈ​គ្រួសារ កៅស៊ូ​ចំនួន ២២.៥៩៦ ហិកតា ស្វាយចន្ទី ចំនួន​៤៧,៨៥៨​ហិកតា​, ម្រេច​ចំនួន​៧៩៨​ហិកតា​, ដំឡូង​មី​ចំនួន​៦៦.៥០៩ ហិកតា និង​ដំណាំ​រួមផ្សំ​ជាច្រើន​ពាន់​ហិកតា​ថែម​ទៀត ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​ជា​លំដាប់​។​

​បន្ទាប់​ពី​អាន​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការតែងតាំង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ប្រគល់​សេចក្ដីសម្រេច ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​ធ្វើ​ការប្ដេជ្ញាចិត្តថា ៖ នឹង​បន្ត​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​ស្រាប់​នូវ​ជួរ​មន្ត្រី​ល្អ​ស្មោះត្រង់ និង​មាន​សមត្ថភាព និង​ជំនឿ​ដ៏​រឹងមាំ​ទោះជា​ស្ថិតក្នុង​ស្ថានភាព​និង​កាលៈទេសៈ​បែបណាក៏ដោយ ក៏​កម្លាំង​សាមគ្គី​ពិតជា​ពុះពារ​សម្រេចបាន​កិត្តិយស​នៅ​ភារកិច្ច និង​ការទទួលខុសត្រូវ​ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​ប្រគល់ឱ្យ ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ សម្រាប់​អនាគត​ដ៏​រុងរឿង​ជា​រៀងរហូត -​បន្ត​ចុះ​មូលដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ក្តាប់​ឱ្យបាន​នូវ​រាល់​សំណូមពរ និង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ហើយ​រួមគ្នា​ពុះពារ​ដោះស្រាយ​បញ្ហា​នោះ​ឲ្យបាន​ជា​ដាច់ខាត ដែល​ប្រការ​សំខាន់ គឺ​ត្រូវ​ស្វែងយល់​និង​កាត់​ឲ្យបាន ពិតប្រាកដ​នូវ​រាល់​ប្រភព​នៃ​បញ្ហា និង​រិះរក​វិធានការ​ដោះស្រាយ​ជាក់ស្ដែង​។ ម្យ៉ាងវិញទៀត​បន្ត​សហ​ការត្រួតពិនិត្យ និង​ជួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​សម្រេ​ចភារកិច្ច​និង​ការទទួលខុសត្រូវ​របស់ខ្លួន ក្នុង​ការចូលរួមចំណែក​អនុវត្ត​ដោយ​ជោគជ័យ នូវ​គោលនយោបាយ​កំណែទម្រង់​លើ​វិស័យ​អាទិភាព ពិសេស​កំណែទម្រង់​រដ្ឋបាល​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​តុលាការ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល ដ្ឋា​ន​ខេត្ត​ក្រចេះ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​ក្រចេះ ដោយ​មាន​កិច្ច​គាំទ្រ​ទាំង​ស្មារតី ធនធាន និង​សម្ភារ ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អនុវត្តបាន​នូវ សមិទ្ធផល សេដ្ឋកិច្ច សង្គម និង​សេវា​សាធារណៈ ដោយ​ខិតខំ​លើកកម្ពស់​ការ ទទួលខុសត្រូវ​លើ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ក្នុង​នោះ​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​បាន​ផ្សាភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សំដៅ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម សំណើ សំណូមពរ និង​គាំទ្រ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ