ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ដ្រី និង​សហការី​បាន​បន្តដំណើរ​មក​ជួប​សំណេះសំណាល​និង​សាកសួរ​សុខទុក្ខ​បងប្អូន​សមាជិក​សហគម​ន៍​ប្រឡាយ​កូនភ្លោះ​វាល​ខ្នាត នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កម្ម​វិធី​ទី​២៖ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត រួម​ជាមួយ​សហការី​បាន​បន្តដំណើរ​មក​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​បងប្អូន​សមាជិក​សហគម​ន៍​ប្រឡាយ​កូនភ្លោះ​វាល​ខ្នាត នៅ​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ​។

​លោកពូ វ៉ា សាវន់ ជា​ប្រធាន​សហគមន៍ បាន​រៀបរាប់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត​ជ្រាបថា បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក ២១៨​គ្រួសារ ភាគច្រើន​ពួកគាត់​មាន​ការងារ​ធ្វើ​ស្រែ ដាំ​បន្លែ និង​ចិញ្ចឹម​មាន់ ក្នុងចំណោម​នោះ​មាន ៣៥​គ្រួសារ​ចិញ្ចឹម​មាន់​ច្រើនជាងគេ មាន​មាន់​រហូតដល់​ទៅ ២០០ ក្បាល​ឡើង ដោយឡែក​លោក​ពូ សាវន់​មាន ៥០០​ក្បាល (​មាន់​សាច់​)​។ អាច​រក​ចំណូល​ពី​ផល​ស្រូវ បន្លែ និង​មាន់​ចំនួន ១០០០​ដុល្លារ​/​ខែ​។ បញ្ហា​កន្លងមក​មាន​ដូចជា​មាន់​ឈឺ តម្លៃ​ស្រូវ​ឡើង​ចុះ និង​ខ្វះ មធ្យោបាយ​បូមទឹក​បញ្ចូល​ស្រែ​។ ប៉ុន្តែ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ខិតខំ​ពុះ រួមផ្សំ​ជាមួយ​ការជួយជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើឲ្យ​សមាជិកសហគមន៍​មាន​ជីវភាព​ល្អ​ប្រសើរ​ធូ​ធារ​ជាលំដាប់​។

​សម្រាប់​ថ្ងៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​យក​កូន​មាន់ពូជ​ចំនួន ២១០ ក្បាល ចែក​ជូន​ឲ្យ​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ចំនួន ៧ ដោយ​បណ្តុំ​នី​មួយៗ​ទទួល​បាន​កូន​មាន់ពូជ ៣០ ក្បាល និង​ជួយ ឧបត្ថម្ភ​ទូ​ភ្ញាស់​កូន​មាន់​ចំនួន ២​គ្រឿង (​ដោយ​ទូ​ភ្ញាស់​ស៊ុតមាន់​មានលទ្ធភាព​ភ្ញាស់​បាន ៣០០​ស៊ុត​/​លើក​) និង​ថវិកា ១​លាន​រៀល​សម្រាប់​ជួយ​ទ្រទ្រង់​អាជីវកម្ម​ចិញ្ចឹម​មាន់​របស់​សហគមន៍​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​។ ចំពោះ​តម្លៃ​ស្រូវ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​ទាក់ទង​ទៅ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ជួយ​ស្វែងរក​ដៃគូ​ទិញស្រូវ ក្នុង​លក្ខខណ្ឌ​នៃ​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

Filed in: ព័ត៌មានជាតិ