ទាន់ហេតុការណ៍
កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព ក្រោម​មូលបទ “​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​” និង​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​==>សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​!==>​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​!==>នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពសិស្សានុសិស្សនៅពេលមានករណីក្ដៅខ្លាំងលើស ៤០អង្សាសេ==>នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ក្នុងពិធី “សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត==>ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​==>អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !==>ពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ

ឯកឧត្តម វេង សាខុន ក្នុង​បំណង​ចុះ​មក​ពិនិត្យ និង​តាមដាន​អំពី​វ​ឌ្ឃ​នាភា​ព​នៃ​ការងារ​បង្កបង្កើនផល​ជាពិសេស វិស័យ​វា​រី​ប្ប​កម្ម ដោយ​បាន​នាំយក​កូន​ត្រី​អណ្ដែង និង​កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មក​ចែក​ជូន​ប្រជាកសិករ​ផងដែរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ជា​មួយ​ដោយ​ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ឯកឧត្តម​ប្រតិភូ​រាជ រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្ត​ស្វាយរៀង ក្នុង​បំណង​ចុះ​មក​ពិនិត្យ និង​តាមដាន​អំពី​វឌ្ឍនាភាព​នៃ​ការងារ​បង្កបង្កើន​ផល ជាពិសេស​វិស័យ​វារីវប្បកម្ម​ដោយបាន​នាំយក​កូន​ត្រី​អណ្តែង និង​កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មក​ចែក​ជូន​ប្រជាកសិករ​ផងដែរ​។ សម្រាប់​បេសកកម្ម​នា​ថ្ងៃនេះ មាន​កម្មវិធី​ជា បន្ទាន់​ដូចខាងក្រោម​៖

១- កម្ម​វិធី​ទី​១៖
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួន​ទៀត​មក​ចែក​ជូន​កសិករ​ចំនួន ៥៤​គ្រួសារ ដែល​ពិធី​នេះ​ក៏​មាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម មែន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​អាជ្ញាធរ​ស្រុក ឃុំ ភូមិ​ផង​ដែរ ដែល​ពិធី​នេះ​បាន​រៀបចំ​នៅ​ភូមិឃួច ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​។ ជាបឋម​លោក សុខ សុទ្ធាវុធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​ការងារ បង្កើបង្កើន​ផល ភ្ជួរ​រាស់ សាប​ព្រោះ ប្រមូល​ផល​ស្រូវ​ដើម រដូវ ការចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ​គោ ក្របី ការដាំដុះ​បន្លែ និង​ការនាំ​ចេញ​កសិផល​ចេញទៅ​ប្រទេស​វៀតណាម​នា​ពេលកន្លងមក​។​ល​។ ដោយឡែក​វិស័យ​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្ត​មាន​បណ្តុំ វា​រី​វប្បករ​ចំនួន ៧​កន្លែង (១៧០​គ្រួសារ​) កន្លែង​បង្កាត់ ភ្ញាស់​កូន​ត្រី​មាន ០៣​កន្លែង អាច​ផលិត​កូន​បាន ២២០ ០០០​កូន កន្លែង​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប​មាន ៩​កន្លែង អាច​ផលិត​កូន​បាន ៥៩៣ ០០០​កូន កន្លែង​ចិញ្ចឹម​ត្រី​មាន ៩៣៩ កន្លែង កន្លែង​ចិញ្ចឹម​កង្កែប​សាច់មាន ១០៩​កន្លែង និង​កន្លែង​ចិញ្ចឹម​ចង្រិត​មាន ១៣​កន្លែង​។ បាន​រៀបចំ​បណ្តុំ​អាជីវកម្ម​មាន​៖ បណ្តុំ​អាជីវកម្ម​ស្រូវ ៧ បន្លែ ១៧ ដំឡូង​មី ២ មាន់ ៨ កង្កែប ៤ ត្រី ៤ និង​ឃ្មុំ ៤ ក្នុងនោះ​មាន​គ្រួសារ​ចូលរួម​សរុប​ចំនួន ២ ១០២​គ្រួសារ​។ នៅ ៨​ខែ​ដើមឆ្នាំ​២០២០ បរិមាណ​ស្រូវ​ចំនួន ១៣០ ៣៩៦​តោន​ត្រូវបាន​នាំ ចេញ​ទៅ​ប្រទេស​វៀតណាម និង​បន្លែ​ចំនួន ៤០០​តោន ត្រូវបាន​ផលិត និង​លក់​ចែកចាយ​ទៅ​ផ្សារ​នៅ​ទូទាំង​ខេត្ត និង​ទីផ្សារ​រាជធានី​ភ្នំពេញ​។ ក្រៅពីនេះ មន្ទីរ​បាន​រៀបចំ​បង្កើត​អាជីវកម្ម​ជូន​បងប្អូន​ដែល​វិល​ត្រឡប់​ពី​ចំណាកស្រុក​ក្រៅ​ប្រទេស​ចំនួន ១០០​គ្រួសារ ក្នុង​នោះ​ផ្តល់​ពូជ​បន្លែ​ឲ្យ ២៥ គ្រួសារ ពូជ​មាន់ ៣០​គ្រួសារ ពូជ​ត្រី ៣០​គ្រួសារ និង​ពូជ​កង្កែប ១៥​គ្រួសារ​។

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ព្រមទាំង​ជូនពរ បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​បង្កបង្កើន​ផល​។ ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ទាក់ទង​ការងារ​បង្កបង្កើនផល (​ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និង​កង្កែប​) ជាពិសេស​នោះ​គឺ​ការ​ចងក្រង​បណ្តុះ​អាជីវកម្ម និង​ការបង្កើត​សហគមន៍​កសិកម្ម​។ លោក​បាន​បញ្ជាក់ថា វា​ដែល​មាន​សារប្រយោជន៍ ក្នុង​ការចូលរួម​គ្នា​ជា​កំលាំងចលករ​ផលិត កែច្នៃ ទីផ្សារ ទទួលបាន​ព័ត៌មាន តម្លៃ​បន្ថែម ទទួលបាន​បច្ចេកទេស បង្កើត​ជា​សំឡេង​តវ៉ា​អំពី​ផលប្រយោជន៍​ផ្សេងៗ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​។​ល​។ ដោយឡែក ការងារ​វារីវប្បកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ជ្រាប​ថា​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភ​: និង​កាលពី​ថ្ងៃ​ទី​១៤ ខែ កក្កដា​កន្លងមក សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ឲ្យខិត​ខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ក្នុង​ឆន្ទ​:​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្របពេល​ដែល​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជាពិសេស​នោះ​សម្រាប់​កម្មវិធី​ដ៏​មាន​សារសំខាន់​នេះ សម្តេច​តេជោ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំ​នួន ២ ពាន់​លាន​រៀល​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ខិតខំ​ពុះពារ​គ្រប់បែប​យ៉ាង​ចុះមក​ជួយ​ជំរុញ​ការចិញ្ចឹម​ត្រី និង​កង្កែប ដាំ​បន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង តាមរយ​:​ការបង្កើន​ផលិតភាព​ផលិត ក្លាយ​វិបត្តិ​ទៅ ជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹង​សមត្ថភាព​ចិញ្ចឹម​តាម​គ្រប់​រូបភាព​។ ត្រូវ​ធ្វើ​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី និង​កូន​កង្កែប​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​អាជីព​មួយ​នេះ​មាន​ការ រីកចម្រើន និង​ទទួលបាន​ផល​ជា​បន្តបន្ទាប់​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះ​ជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្មភាព​ចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម​។

​សម្រាប់​ថ្ងៃ​នេះ កសិករ​ដែល​ចិញ្ចឹម​ត្រី​អណ្តែង ៣២​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បាន​កូន​ត្រី ៧០០ ក្បាល ចំណី ៤​បាវ និង​តង់ ១ ដោយឡែក​កសិករ​ចិញ្ចឹម​កង្កែប​ចំនួន ២២​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បាន​កូន​កង្កែប ៤០០​ក្បាល ចំណី ៤​បាវ និង​តង់ ១ និង​ថ្នាំ​វី​តា​ម៉ី​ន ៣​កញ្ចប់​។​

Filed in: ព័ត៌មានជាតិ