ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវបាន​សមត្ថកិច្ច​បា​ន​ចាប់ខ្លួន ពាក់ព័ន្ធ​ការ​ញុះញង់​នឹង​បទល្មើស​ជាក់ស្តែង​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០​។ បន្ទាប់​ពី​ចាប់​ខ្លួប​លោក​សួង សុភ័ណ្ឌ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​សាន សុខ​សីហា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ពិតជា​មាន​ការចាប់ខ្លួន​លោក​សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ប្រាកដ​មែន​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ។ លោក​សួង សុភ័ណ្ឌ កំពុង​តែ​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​កំពុងតែ​សាកសួរ​។ ការចាប់ខ្លួន​នេះ គឺ​តាម​ដីកា​របស់​តុលាការ និង​តាម​គោលការណ៍​ព្រះរាជអាជ្ញា​។​

​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ បាន​ដឹកនាំ​សមាជិក​របស់​ខ្លួន ចុះ​ទៅ​ទីតាំង​បង្គោល​ព្រំដែន​នៅ​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ និង​និយាយ​ញុះញង់​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា “​ការចាប់ខ្លួន​នេះ គឺពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​ញុះញង់​បំភ្លៃ​ការពិត​ទាក់ទង​បញ្ហា​ព្រំដែន​។ សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​តាម​គោលការណ៍​ព្រះរាជអាជ្ញា តាម​នីតិវិធី​។ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការសាកសួរ​លោក​សួង សុភ័ណ្ឌ ជាក់ស្តែង​”​​៕

Filed in: ព័ត៌មានជាតិ