ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ពលរដ្ឋ​ក្រីក្រ​៥៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ ទ​ទទួលបាន​អំណោយ​ពី​អភិបាលខេត្ត និង​លោកស្រី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី ជ័យ ណា​រី បាន​រៀបចំ​ពិធី​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៥៣ គ្រួសារ នៅក្នុង​កាស​បុណ្យខួប​គម្រប់​៤៩​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ចំពោះ​ឧបាសក ព្រឹទ្ធាចារ្យ​ជ័យ វុន ត្រូវ​ជា​ឪពុកក្មេក​លោក​អភិបាលខេត្ត ដែល​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​នា​ឱកាស​នោះ​លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ បន្ត​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ ដែល​កំពុង​តែ​រាតត្បាត​ពាសពេញ​សកលលោក​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​នូវ​ធាន​ការ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ចួន ការពារ​កុំឲ្យ​មាន​រលក​ទី​២ ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខភិបាល រក្សា​គម្លាត​សង្គម ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល សម្លាប់​មេរោគ​ជាប្រចាំ មុន​ឬ​ក្រោយពេល​ប៉ះពាល់​អ្នក​ជម្ងឺ ប៉ះពាល់​សត្វ ឬ​របស់រប​ផ្សេងៗ​។​

​សូមឲ្យ​បងប្អូន​បង្កើន​ការយកចិត្តទុកដាក់​បង្កបង្កើន​ផល​ដាំ​បន្លែ​គ្រប់​ប្រភេទ​ចិញ្ចឹមសត្វ ដើម្បី​ទុក​គ្រាន់​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសា​ស្របពេល​ដែល​វីរុស​កូវី​ដ​១៩​ពុំ​ទាន់​ធូ​ស្បើយ​នោះ​។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក អ៊ុំ រាត្រី និង​លោកស្រី ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាក់ស្តែង​ពួកគាត់​ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​។​

​ពិសេស​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​ជួប​ដល់​បងប្អូន​ដែល​ជួប​ខ្លះ​ខាត ដោយ​មិន​រើសអើង​ពណ៌​សម្បុរ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ឡើយ ពោល​គឺ​ជួយ​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ដោះស្រាយ​បាន​ទាន់ពេលវេលា​។​

​ចំពោះ​គ្រួសារ​ក្រីក្រ​ទាំង ៥៣​គ្រួសារ ក្នុង​គ្រួសារ​ទទួលបាន​អង្ករ​២០​គីឡូក្រាម មី​មួយ​កេស ត្រីខ ទឹក​ស៊ី​អ៉ីវ ទឹកត្រី រួម​នឹង​ថវិកា​១៥,០០០​រៀល​៕

 

Filed in: ព័ត៌មានជាតិ