ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០ លោកជំទាវ ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាល​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ និង​វិស័យ​ភស្តុរ​ភា​កម្ម នៅ​ច្រករបៀង​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​បាវិត លោក​អភិបាលស្រុក​កំពង់រោទិ៍ លោក​ប្រធាន​មន្ទី​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត លោកនាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត លោក​ប្រធាន​ច្រក​ព្រំដែន​ទាំង​៨ ក្នុង​ខេត្ត លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែន​ទាំង​៨ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វា​ព្រំដែន​ទាំង​៨ តំណាង​ក្រុមហ៊ុន​ឯកជន និង​ប្រតិភូ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ជាច្រើនរូប​ទៀត​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ប្រជុំ​ពិភាក្សា​អំពី​ការប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពាក់ព័ន្ធ​និង​វិស័យ ភស្តុភារ​កម្ម​ពី​បណ្តា ស្ថាប័ន អង្គភាព ដែល​ជា​ចំណុះឱ្យ​រាជរដ្ឋាភិបាល​ក៏ ដូចជា​ក្រុមហ៊ុន​ឯកជន​នានា ដែលជា​អ្នក​ផ្គត់ផ្គង់​ភស្តុភារ​កម្ម​ជូន​អតិថិជន​ទូទៅ​តាម​តម្រូវការ ព្រមទាំង​តាមដាន​នូវ​វឌ្ឍនភាព​នៃ​ប្រព័ន្ធ ភស្តុភារ​កម្ម​សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណជន ដែល​ស្វែងយល់​ពី​ទិន្នន័យ​ទាំងនោះ សម្រាប់​ជា​សេចក្តីសម្រេចចិត្ត​ក្នុង​ការវិនិយោគ ក្នុង​វិស័យ​ភស្តុភា​រកម្ម វិស័យ​ពាណិជ្ជកម្ម និង​ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល ក្នុង​ការប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រៀបចំ​ជា​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព ក្នុង​ការជំរុញ​ធ្វើ​អោយ​ប្រសើ​ឡើង​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភារ​នៅ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ