ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្ដីពី​ការការពារ​សន្តិសុខ សណ្ដា​ប់ ធ្នា​ប់ និង​សុវត្ថិភាព នា​ក្នុង​ឱកាស​ឈប់សម្រាក​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្តីពី​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព នា​ឱកាស​ឈប់សម្រាក​រយ​:​ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២១ ខែ​សីហា ឆ្នាំ​២០២០ ។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​ស្នងការ​បាន​ណែនាំ​ដល់​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​តាម​គ្រប់​ច្រកចេញចូល ដើម្បី​កាត់បន្ថយ​ការកកស្ទះ ត្រូវ​បង្ការ និង​ទប់ស្កាត់​ឲ្យបាន​នូវ​បទ​ល្មេី​សនានា ជាពិសេស​ទប់ស្កាត់​ឲ្យបាន​នូវ​ករណី​គាស់​ផ្ទះ បទល្មើស​ផ្សេងៗ ។ ល​។ ម្យ៉ាងវិញទៀត​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រុងប្រយ័ត្ន ដើម្បី​ចូលរួម​បង្កា និង​ទប់ស្កាត់​កុំឲ្យ​អគ្គិភ័​យមាន​ការកើតឡើង​ដោ​យយថាហេតុ ។

​ឯកឧត្តម​ស្នងការ​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវតែ​គោរព​បទបញ្ជា និង​វិន័យ​កងកម្លាំង​ឲ្យបាន​ល្អ កាត់សក់​ខ្លី បង្ហាញ​អាកប្បកិរិយា និង​សម្តី​សមរម្យ ជា​ពិសេស​ត្រូវ​តែ​មាន​មន្ត្រី​នៅ​ប្រចាំការ ២៤​ម៉លើ​២៤​ម៉ ដើម្បី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ។ ចំពោះ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តែ​អនុវត្ត​បន្ត​ទាំង​យប់​ទាំង​ថ្ងៃ គ្រប់​កងកម្លាំង​ទាំងអស់​ត្រូវតែ​អនុវត្ត​ឲ្យ​ល្អ​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ ក្នុង​ករណី​មិន​អនុវត្តតាម ហេ​ី​យ​អនុវត្ត​ខុស​ពី​ច្បាប់ ឬ​បទបញ្ជា មន្ត្រី​នោះ​ត្រូវ​ទទួលពិន័យ​កងកម្លាំង ៕

Filed in: ព័ត៌មានជាតិ