ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !==>ពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!==>សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​

​វេទិការ​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន ក្រោម​ប្រធានបទ ជំរុញ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​កម្មវិធី​វេទិការ​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន ក្រោម​ប្រធានបទ ជំរុញ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​។​

​អញ្ជើញ​ចូលរួម​ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ប្រតិភូ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្ដម​អភិបាលរង​ខេត្ត ឯកឧត្ដម​ប្រធាន និង​ថ្នាក់ដឹកនាំ នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង វាគ្មិន​កិត្តិយស​ដែល​អញ្ជើញ​មក​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត អភិបាលក្រុង ស្រុក សហគ្រិន សិ​ប្បករ បងប្អូន​កសិករ​គំរូ និស្សិត និង​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រមាណ ៣០០​នាក់ ។

​មានប្រសាសន៍​នៅក្នុង​វេទិការ​នេះ​ឯកឧត្តម ម៉ែន វិបុល អរ​អរគុណ​ចំពោះ​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​នៅក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នៅ​ខេត្ត​ស្វាយរៀង​នា​ថ្ងៃនេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត​សូម​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ ប្រធានបទ​នៅថ្ងៃនេះ គឺ​ពិតជា សមស្រប និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៅ​ក្នុង​ខេត្ត ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៦១% ប្រកប​មុខរបរ​កសិកម្ម និង​ជា​ខេត្ត​មួយ​ដែល​កំពុង​មាន​សក្ដានុពល​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ហើយ ប្រធានបទ​នេះ ក៏​ស្រប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ក្នុង​ការគិតគូរ​បង្វែរ​វិបត្តិកូ​វីដ​១៩​ទៅ​ជា​ឱកាស​ក្នុង​ការបង្កើន​សក្ដានុពល​ផ្នែក​កសិកម្ម ។​

​ឯកឧត្តម​បញ្ជាក់ថា ក្នុងនាម​អាជ្ញាធរ​ខេត្ត មាន​សេចក្ដីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​វេទិកា​ដ៏​មាន​សារៈសំខាន់​របស់​យើង​នា​ថ្ងៃនេះ ដោយ​មាន​ការចូលរួម​ជា​វា​គិ្មន​ពី​គ្រប់​សមាស ភាព​ពាក់ព័ន្ធ​ទាំង​មន្ត្រី​ជំនាញ​មកពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ រួមទាំង​អ្នក​ប្រតិបត្តិ​ផ្ទាល់ វេទិកា​ទាំងមូល​នឹង​ទទួលបាន​ទាំង​ចំណេះដឹង​លើ​ផ្នែក​ទ្រឹស្ដី និង​បទពិសោធន៍​ជោគជ័យ​ដែល​កើតចេញ​ពី​ការអនុវត្ត​ផ្ទាល់ ដើម្បី​ជា​មូលដ្ឋាន​បំផុស​នូវ​គំនិត​ក្នុង​ការចាប់យក​ឱកាស​ក្លាយទៅជា​សហគ្រិន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​សូម​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​យុវជន​របស់​យើង​ទាំងអស់​ក្លាហាន​តាមរយៈ​ការចាប់ផ្ដើម ក្នុង​ការចាប់យក​ឱកាស​វិនិយោគ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​ស​ហ​ពន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​ការអភិវឌ្ឍន៍ សមិទ្ធផល និង​សក្ដានុពល​នានា​នៅក្នុង​ខេត្ត​ស្វាយរៀង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សម្រេច​ជ្រើសរើស​ខេត្ត​ស្វាយរៀង គឺជា​ខេត្ត​ទី​១ សម្រាប់​ដក​ពិសោធន៍​ក្នុង​ការរៀបចំ​វេទិកា​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​ក្រោម​ប្រធានបទ «​ការជំរុញ​សហគ្រិនភាព​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​» នាពេល​នេះ​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ពាក់ព័ន្ធ ទៅលើ​ឱកាស​ឈានទៅរក​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ទៅដល់​យុវជន និង​ម្ចាស់​អាជីវកម្ម ការ​បំផុសគំនិត​ក្នុង​ការចាប់យក​ឱកាស​ដើម្បី​បង្កើត អាជីវកម្ម និង​ការអភិវឌ្ឍ​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ស្រប​តាម​បរិបថ និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្នុង​តំបន់ ។

​ទន្ទឹម​នោះ​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​សហការ​រៀបចំ​វេទិការ​នេះ​ឡេីង ដែល​បាន​ឆ្លុះបញ្ចាំង​អោយឃើញ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ស្រប​តាម​គោលនយោបាយ​ជាតិ​ក្នុង​ការអភិវឌ្ឍ និង​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​សម្រាប់​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ជា​ដើម​។​

Filed in: ព័ត៌មានជាតិ