ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខណ្ឌដូនពេញ នឹង​ចាត់វិធានការ​បិទ​អាជីវកម្ម​ភោជនី​ដ្ឋា​ន​បើក​ពេល​រាត្រី​មួយចំនួន ប្រសិនបើ​នៅ​តែ​បន្ត​ល្មើស​នឹង​កិច្ចសន្យា​អប់រំ​ណែនាំ​របស់​អាជ្ញាធរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្ត​តាម​គោល​កាណ៍ ដឹកនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយ​លោក ចាន់ គន្ថេ​ត អភិបាលរងខណ្ឌ ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បន្ត​ចុះ​ត្រួតពិនិត្យ​តាម​ភោជនីយដ្ឋាន​ជុំវិញ និង​ក្នុង​ផ្សារ​ហ្គោល​ឌែន​សូរិយា​ម៉ល និង​ខារ៉ាអូខេ និង​រង្គសាល ក្នុង​មូលដ្ឋាន​ខណ្ឌ ជា​លទ្ធផល​៖ ម្ចាស់​ភោជនីយដ្ឋាន​ទាំងនោះ​ពុំ​បាន​អនុវត្ត​តាម​កិច្ចសន្យា​អប់រំ​ណែនាំ​របស់ រដ្ឋបាល​ខណ្ឌដូនពេញ កន្លងមក​នោះ​ទេ ដោយ​ពួកគាត់​បាន​ចាក់​ភ្លេង​លឺ​ខ្លាំងៗ បង្ក​អោយ​ប៉ះពាល់​ដល់​អ្នកជិតខាង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ធ្វើ​កិច្ចសន្យា​ភោជនីយដ្ឋាន​ចំនួន​០៣​ទីតាំង ស្ថិត​នៅក្នុង​ផ្សារ​ហ្គោល​ឌែន​សូរិយា​ម៉ល ជា​លើក​ចុងក្រោយ ក្នុង​ករណី​ម្ចាស់​ទីតាំង​ខាងលើ​នៅតែ​មិន​អនុវត្ត​តាម​ការណែនាំ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​នេះ តែម្តង​។​

Filed in: ព័ត៌មានជាតិ