ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រុមហ៊ុន​វិនិយោគ​មួយ​ស្នើសុំ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់ឆ្នេរ​ជាប់​ព្រំដែន​វៀតណាម​(​កំពត​-​គៀង​យ៉ាង​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ ក្រុមហ៊ុន​វិនិយោគ​មួយ​បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់ឆ្នេរ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​គឺ​ខេត្ត (​កំពត​-​គៀង​យ៉ាង​) ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត​៤៣​លាន​ដុល្លារ​អាមេរិក​។

​ទាក់ទិន​នឹង​ការវិនិយោគ​ខាងលើ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ ក្រុមហ៊ុន​(​ហ្គោល​ខូស​ថ៍​អ៊ីន​ធើ​ណេ​សិន​ណល ឌី​វេឡុ​ប​មិន ខូ​អិល​ធី​ឌី​)​ស្ដីពី​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​តំបន់ឆ្នេរ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នោះ​ធ្វើឡើង ដើម្បី​សិក្សា ពិនិត្យ​វាយតម្លៃ ទាំង​ផលប៉ះពាល់ និង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ផ្សេងៗ សម្រាប់​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​។ នៅក្នុង​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​សណ្ឋាគារ​កម្រិត​ផ្កាយ​៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូ និង​សេវាកម្ម​ទេសចរណ៍ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន​នៅលើ​ផ្ទៃដី​ទំហំ​៤២ ហិកតា ហើយ​តាម​ផែនការមេ នៃ​គម្រោង​វិនិយោគ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជិត ៤៣​លាន​ដុល្លារ​អាមេរិក​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន គឺ​តែងតែ​បាន​ជំរុញ និង​ចាត់​ទុក​គម្រោង​វិនិយោគ ក្នុង​វិស័យ​ឯកជន គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ដើម្បី​កំណើន​ការងារ សំដៅ​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​រាល់​គម្រោង​នានា​ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន រដ្ឋបាល​ខេត្ត​កំពត តែងតែ​បាន​ចូលរួម​គាំទ្រ និង​សូម​ស្វាគមន៍​ទទួល​សំណើ ក្នុង​កិច្ចសហការ​ជាមួយ​ដៃគូ​ជានិច្ច ពោល​ឲ្យតែ​ការវិនិយោគណា បម្រើ​ដល់​សេដ្ឋកិច្ចជាតិ កំណើន​ការងារ និង​ពិសេស​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចប់​តំបន់​ព្រំដែន​បាន​ល្អ​ប្រសើរ​ឡើង​ប្រកបដោយ​ចីរភាព និរន្តរភាព​។

​លោក​បាន​បញ្ជាក់ទៀតថា កិច្ចប្រជុំ​ពេលនេះ គឺ​គ្រាន់តែ​ជា​ការ​ពិនិត្យ​ពិភាក្សា ចូលរួម​មតិយោបល់​ពី​មន្ទីរ អង្គភាព​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ លើ​គម្រោង​ដែល​បានដាក់​បង្ហាញ​ក្នុង​ជំហរ​ជាក់លាក់​នៅក្នុង​ប្លង់គោល​មេ របស់​ក្រុមហ៊ុន​វិនិយោគ​តែប៉ុណ្ណោះ ហើយ​ជំហាន​បន្ទាប់ លោក​នឹង​ចាត់​បញ្ជូន​ក្រុម​ការងារ​ឱ្យ​ចុះ​ពិនិត្យ​សិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់ ដល់​ទីតាំង​ជាក់ស្ដែង ការងារ​បច្ចេកទេស ទិដ្ឋភាព​ផ្លូវ​ច្បាប់ និង​កសាង​ឯកសារ​ពាក់ព័ន្ធ​ដទៃទៀត រួច​ទើប​គោរព​បញ្ជូន​សំណើរ​សុំ​គោលការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ និង​សម្រេច​លើ​គម្រោង​ស្នើសុំ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ