ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​) ÷​នា​រសៀល​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ណែនាំ ស្តីពី​ការពង្រឹង​របៀបរបប​ការងារ​ដឹកនាំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ខិតខំ​ជួយ​ទប់ស្កាត់​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​កំពង់ធំ មាន​ការថយចុះ ហើយ​បញ្ហា​ផ្សេងៗ​ក៏​មាន​ការ​ថមថយ​ជា​បន្តបន្ទាប់ ជាពិសេស​រក្សាបាន​នូវ​សុខសន្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ការដឹកនាំ​នៅក្នុង​អង្គភាព​នីមួយៗ កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រមទាំង​ការគោរពវិន័យ​កងកម្លាំង ចេះ​សម្របសម្រួល​គ្នា ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក និង​គោរព​តាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន ធ្វើយ៉ាងណា​ឲ្យ​ការងារ​នៅក្នុង​អង្គភាព​ប្រព្រឹត្តទៅ​ដោយ​រលូន​ទៅមុខ និង​មាន​ការរីកចម្រើន​។

​លើសពីនេះ​ទៀត ឯកឧត្តម សុខ លូ បាន​បន្ថែមទៀតថា នៅពេល​ខាងមុខ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្ដល់​នូវ​ថ្ងៃ​ឈប់សម្រាក ចំនួន ៥​ថ្ងៃ (១៧-២១ ខែ​សីហា​) ជំនួស​ឱ្យ​ថ្ងៃ​ចូលឆ្នាំខ្មែ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ទាំងអស់ សូម​ខិតខំ​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ បន្ត​ជួយ​ទប់ស្កាត់​នូវ​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ជាពិសេស​ការកាប់​រុករាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​កងកម្លាំង​ទាំងអស់​ត្រូវ​ដកខ្លួន​ចៀ​ស​ឲ្យ​ឆ្ងាយ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រប់​ប្រភេទ ត្រូវ​រួមគ្នា​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់​ឲ្យបាន​ម៉ឹងម៉ាត់​បំផុត​។

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល ថ្លែងថា ឯកឧត្តម​ពិតជា​មាន​ការសោកស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ នេះ​ចាត់ទុក​ជា​បទពិសោធន៍​មួយ​សម្រាប់​យើង​ទាំងអស់គ្នា​។ ដូច្នេះ​យើង​ជា​មន្ត្រី​នគរបាល ត្រូវតែ​ខិតខំ​ពង្រឹង​ឡើង​វិញ​នូវ របៀបរបប​ការងារ ក្នុង​ការដឹកនាំ ដោយ​អនុវត្ត​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

​ឯកឧត្តម​បន្ថែមទៀតថា ចាប់ពី​ពេលនេះ​តទៅ សូម​មន្ត្រី​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ទម្លាក់​ចោល​នូវ​គំនិត​អវិជ្ជមាន ការប្រកាន់​បក្សពួកនិយម ការ​ញុះញង់ និង​បំភ្លេចចោល​នូវ​រឿង​ដែល​មិនល្អ​ពីមុនមក ត្រូវ​មក​រួម​កម្លាំង​គ្នា សាមគ្គី​គ្នា ខិតខំ​យ៉ាង​ណា​អភិវឌ្ឍន៍​អង្គភាព​អោយមាន​ការរីកចម្រើន ។

​ឯកឧត្តម​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នៅពេលនេះ ថ្នាក់ដឹកនាំ​នឹង​ខិតខំ​បន្ត​ចុះ​ស្រាវជ្រាវ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ និង​សុំ​ឲ្យ​មន្ត្រី​ទាំងអស់​រក្សា​នូវ​ភាពស្ងប់ស្ងាត់ ។​

 

Filed in: ព័ត៌មានជាតិ