ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាល​ក្រុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ទប់ស្កាត់​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា រដ្ឋបាល​ក្រុង ស្រុក កម្លាំង​សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ចុះ​ពិនិត្យ ពិភាក្សា ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ត្រូវ​រួម​សហការ​គ្នា​បំផុស​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យ​បន្ត​អនុវត្ត​វិធានការ​អនាម័យ អនុវត្ត​តាម​បទបញ្ជា និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ កុំឲ្យ​ឆ្លង​ដល់​សហគមន៍ ពិសេស​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​សង ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដែល​បាន​អះ​ខាន់​កន្លងមក​។

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា គណៈបញ្ជាការ​ឯកភាព គឺជា​បញ្ជាការ​ឯកភាព​តែមួយ ដែល​មាន​ការចូលរួម​ពី​មន្ទីរ អង្គភាព កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​។ ដូច្នេះហើយ ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត ត្រូវ​រួបរួម​គ្នា​ពិនិត្យ ពិភាក្សា​រាល់​បញ្ហា ដែល​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​គ្រប់គ្រង និង​ត្រូវ​ធ្វើ​សេចក្តីរាយការណ៍ ពី​បញ្ហា​ប្រឈម ដើម្បី​រក​វិធី​ដោះស្រាយ​តាម​គ្រប់​មធ្យោបាយ សំដៅ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ដល់​ប្រជាពលរដ្ឋ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខេត្ត ក្រុង ស្រុក ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​សង្កេត ពិនិត្យ និង​វាយតម្លៃ រាល់​បញ្ហា និង​រាល់​សកម្មភាព ឬ​ហេតុការណ៍​ដែល​កើត​នៅក្នុង​បណ្ដា​ក្រុង ស្រុក គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ត្រូវមាន​វិធានការ និង​ធ្វើ​សកម្មភាព​ដោះស្រាយ​ដោយផ្ទាល់ ប៉ុន្តែ​ក្នុង​ករណី​ការដោះស្រាយ​ហើយ ពុំ​ទទួលបាន​លទ្ធផល ត្រូវ​រាយការណ៍​មក​ខេត្ត ដើម្បី​សហការ​គ្នា​អនុវត្ត​ធ្វើយ៉ាងណា ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​ម​អភិបាលខេត្ត​បាន​ស្នើ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ អនុវត្ត​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត ពិសេស សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ថ្ងៃ​ឈប់សម្រាក​សង ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី ២៣​ខែ​សីហា ឆ្នាំ​២០២០​នេះ ហើយ​អាជ្ញាធរ​ក្រុង​ស្រុក និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​ឲ្យបាន​ល្អ ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ដែល​ជនល្មើស​តែង​ឆ្លៀតឱកាស​ក្នុង​ពេល​ថ្ងៃ​ឈប់សម្រាក​។ បន្ត​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ឲ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្តតាម​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​មហាផ្ទៃ ពិសេស​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ឲ្យ​កាន់តែ​ប្រសើរ ចៀសផុត​ពី​ការចម្លង​ទៅ​ក្នុង​សហគមន៍ ឬ​មូលដ្ឋាន​នៅក្នុង​ឱកាស​ឈប់សម្រាក​ពី​ការងារ​នោះ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ