(ភ្នំពេញ) ÷នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានចូលរួមជាអធិបតី ក្នុងវេទិកាយុវជនជើងឯកអាហារូបត្ថម្ភ នៅទីស្តីការគណៈរដ្ឋមន្ត្រី (សាលប្រជុំវិមានមិត្តភាព) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។
សូមបញ្ជាក់ថា៖ វេទិកានេះគឺបានរៀបចំឡើងដោយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយអង្គការជាដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណង ដើម្បីទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធ ដល់សកម្មភាពយុវជនទៅលើអាហារូបត្ថម្ភ និងសន្តិសុខស្បៀង នៅកម្ពុជា។