ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា នៅ​ចំណុច​សណ្ឋាគារ កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​រសៀល​ថ្ងៃ​ពុធ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១២,០០​នាទី កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ លោក​ឧត្តមសេនីយ៍ត្រី ពូ ដាវី និង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជនជាតិ​ចិន​ចាប់​ជម្រិត​ទា​ប្រាក់​ជនជាតិ​ចិន​ដូចគ្នា ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន សរុប​ចំនួន ២៩​នាក់ (​ស្រី ០៣​នាក់​) នៅ​ចំណុច សណ្ឋាគារ​កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​ប្រតិបត្តិការ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​ក្រុម​ជនសង្ស័យ​ទាំង​នេះ ជាប់​ពាក់ព័ន្ធ​ករណី ចាប់​ជម្រិត​យកប្រាក់​លើ​ជនជាតិ​ចិន​ដូចគ្នា ដោយ​ក្នុង​នោះ​សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន ០៣​នាក់​(​ភេទ​ប្រុស​) បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

Filed in: ព័ត៌មានជាតិ