ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រៀបចំ​ពិធីរាប់បាត្រ​ក្នុង​កិច្ច​បង្ហើយ​បុណ្យ​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ថ្ងៃ ពុធ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ និង​សាច់​សារ​លោហិត​ទាំងអស់​បាន​រៀបចំ​ថ្វាយ​គ្រឿង​សក្ការៈបូជា នមស្សកា​រ​ព្រះ​រតនត្រ័យ​សមាទានសីល បន្ទាប់មក​សម្តេច​ព្រះរាជា​គណៈ​ចំនួន ១២​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម និង​ប្រគេន​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ ព​ហូ​ទេ​វា​ឆ្លង​បត្តិ​ទានគាថា​។ បន្ទាប់ពីនោះ​គឺ​មាន​ការយាង និង​និមន្ត​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ បិណ្ឌ​បាត្រ ជា​កិច្ច​បង្ហើយ​បុណ្យ​។​

​សូមបញ្ជាក់​ថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​ម្តាយក្មេក​សម្តេច​តេជោ និង​ត្រូវ​ជា​ម្តាយបង្កើត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ទទួលមរណភាព នៅវេលា​ម៉ោង ២:១២​នាទី​ទៀបភ្លឺ នៅ​ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ ២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។

​មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ពុទ្ធសាសនិក​មួយ​រូប​ពោរពេញ​ដោយ​សេចក្ដី​បរិសុទ្ធ​ក្នុង​ព្រះ​ធម្ម ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យ និង​កម្លាំងកាយ​ចិត្ត ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត ក្នុង​ការងារ​មនុស្សធម៌ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​ប្រទេស​កម្ពុជា​។ សូម​វិញ្ញាណក្ខ័ន្ត​មហា​ឧបាសិ​កា​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ