ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វង សូ​ត ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១១ ខែ​សីហា ការបើក​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​លើក​ទី​២ សម្រេចបាន ៩៥%

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គិត​ត្រឹម​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា ការបើក​ថវិកា​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ លើក​ទី​២ សម្រាប់​ខែ​កក្កដា បានសម្រេច ៩៥% ហើយ ។ ឯកឧត្តម វង សូ​ត បាន​បន្តថា ការឧបត្ថម្ភ​សាច់ប្រាក់ លើក​ទី​២ សម្រាប់​ខែ​កក្កដា នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​សីហា ត្រឹម​ម៉ោង ៦​ល្ងាច​។ ការឧបត្ថម្ភ​សម្រាប់​ខែ​បន្ទាប់​គឺ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៥ សីហា​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម វង សូ​ត ក៏​បាន​លើក​ឡើង​ប្រាប់​ឱ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច ក៏​ដូច​ជា​មន្ត្រី​ស្រុក ខណ្ឌ ដែល​មាន​វត្តមាន​ត្រូវ​ពង្រឹង​លើ​ការងារ​នេះ​ឱ្យ​កាន់តែ​ប្រសើរ និង​ត្រូវ​ចាត់​ទុក​ការងារ​នេះ​ជា​ការងារ​អទិភាព ដោយ​ធានា​ភាព​សុ​ក្រឹត្យ និង​ភាព​ទទួលខុសត្រូវ ដើម្បី​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​ទទួល​បានកា​រ​ឧបត្ថម្ភ​នេះ​។​

​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​បែប​នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ជំងឺ កូវី​ដ​១៩ រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​។​

​ជាមួយគ្នា​នោះ​ដែរ លោក ឈួ​រ សុ​បញ្ញា ជា​ប្រធាន​នាយកដ្ឋាន​សុខមាលភាព​សង្គម និង​ជា​មន្ត្រី​ជំនាញ​ក្រសួង​សង្គមកិច្ច លើ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងកំឡុងពេល​ជំងឺ​កូវី​ដ​១៩ បាន​លើកឡើង​ថា ការបំពេញ​ការងារ​ផ្ដល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​លើក​ទី​២​សម្រាប់​ខែ​កក្កដា សម្រេចបាន​លទ្ធផល​ល្អប្រសើរ និង​លឿន​ជាង​ការអនុវត្ត​លើក​ទី​១​កន្លងទៅ​។​

​លោក​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា​ម្សិលម៉ិញ​នេះ គ្រួសារ​ក្រីក្រ​ចំនួន​ជិត ៥៨​ម៉ឺន​គ្រួសារ​បាន​ទទួល​ថវិកា​រួចរាល់ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ជាង​១០​ម៉ឺន​លាន​រៀល ដោយ​គិត​ជា​ប្រាក់​ដុល្លារ​គឺ​ប្រមាណ ២៦​លាន​ដុល្លារ​។ ចំនួន​គ្រួសារ​ជិត ៥៨​ម៉ឺន​គ្រួសារ​នេះ​គិត​ជា​ភាគរយ​គឺ​ប្រមាណ ៩៥% នៃ​ចំនួន​គ្រួសារ​ក្រីក្រ​សរុប​ជាង ៦១​ម៉ឺន​គ្រួសារ​ដែល​ត្រូវ​ទទួលបាន​ថវិកា​ក្នុង​លើក​ទី ២​នេះ​។​

​លោក​បញ្ជាក់ដែរថា ទោះបីជា ការផ្ដល់​សាច់ប្រាក់​ដំណើរការ​ល្អប្រសើរ​បែប​នេះ​ក្ដី ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​កើតឡើង​ជាពិសេស​គឺ​ចំពោះ​អ្នកទទួលផល​។ លោក ឈួ​រ សុ​បញ្ញា ថា​គ្រួសារ​ជាច្រើន​បាន​ភ្លេច​លេខ​កូដ ដើម្បី​បើក​សាច់ប្រាក់​។ ករណី​ភ្លេច​លេខ​កូដ​នេះ កើតមាន​ឡើង​រហូត​ដល់​ប្រមាណ ២០០០ ករណី​ក្នុង​មួយថ្ងៃ​។​

​យោងតាម​របាយការណ៍ ដែល​ផ្ដល់ជូន​ដោយ លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួង​ផែនការ បានបង្ហាញ​ថា សម្រាប់​ការឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ ដែល​នឹង​ចាប់ផ្ដើម​ថ្ងៃទី​២៥ សីហា​ខាង​មុខ​នេះ នឹង​មាន​ចំនួន​គ្រួសារ​ក្រីក្រ​សរុប​ប្រមាណ ៦៦​ម៉ឺន​៩​ពាន់​គ្រួសារ ស្មើ​នឹង​ចំនួន​ប្រជាជន​ក្រីក្រ​សរុប​ប្រមាណ ២​លាន​៦​សែន​៩​ពាន់​នាក់​៕

Filed in: ព័ត៌មានជាតិ