ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន បាន​ឲ្យ​ក្រុមហ៊ុន​Supper App​ដឹកនាំ​ដោយ​លោក​ប៉ាត់ ចំណាន​(​ស្លាប​និក​) និង​ស​ការី​មួយចំនួន​ទៀ​ដើម្បី​សម្ដែង​ការគួរសម​និង​ស្នើសុំ​យោបល់​អំពី​កិច្ចសហកា​រលក​ផលិតផល​កសិកម្ម​តាម​អន​ឡាញ​(Online)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ឲ្យ​ក្រុមហ៊ុន Supper App ដឹកនាំ​ដោយ​លោក ប៉ាត់ ចំណាន (​ស្ថាបនិក​) និង​សហការី​មួយចំនួនទៀត ដើម្បី​សម្តែង​ការគួរសម និង​ស្នើសុំ​យោបល់​អំពី​កិច្ចសហកា​រលក​ផលិតផល​កសិកម្ម​តាម​អន​ឡាញ (Online)​។

​លោក ប៉ាត់ ចំណាន បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​អំពី​តួនាទី​របស់​ក្រុមហ៊ុន គឺ​ជំរុញ​ការលក់​ផលិតផល​កសិកម្ម​តាម Online សេវា​ដឹកជញ្ជូន​ទំនិញ និង Pass App​។
​សម្រាប់​កម្ម វត្ថុ​សំខាន់​នាពេលនេះ​គឺ​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដោយ​ធ្វើ​ការតភ្ជាប់​ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែល​សុទ្ធតែ​ជា​បណ្តាញ​ព័ត​មាន​ស្តី​អំពី​កសិកម្ម និង​ទីផ្សារ​កសិផល​របស់​ក្រសួង​ក្នុង​បំណង​ជួយ​ផ្សព្វផ្សាយ លក់​ផលិតផល​កសិកម្ម និង​ផ្តល់​សេវា​ដឹកជញ្ជូន​កសិផល​ជូន​អតិថិជន​។ ក្តាប់​បាន​ពី​គោលបំណង​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គោលបំណង​នេះ និង​បាន​ជម្រាប​ជូន​ក្រុមហ៊ុន​ផងដែរ​អំពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​នាពេល​បច្ចុប្បន្ន បញ្ហា​ទីផ្សារ និង​ជា​ពិសេស​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​ទីផ្សារ និង​តម្លៃ​កសិផល ដែល​ត្រូវ​រុញឲ្យ​ដល់​អ្នក​ផលិត កសិករ និង​សហគមន៍ ក្នុង​គោលដៅ​សាង​ស្ពាន​ចំលង​រវាង​អ្នក​ផលិត ឈ្មួញ​កណ្តាល និង​ចុងក្រោយ​គឺ​អ្នក​បរិភោគ​។
​ម្យ៉ាងទៀត វា​ក៏​ជួយ​ផ្សព្វ ផ្សាយ​បច្ចេកទេស ការបញ្ជាទិញ ការបញ្ជាឲ្យ​ផលិត និង​ការទទួល​ត្រឡប់​មកវិញ​នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ ហើយ​ពិត​ណាស់​បើ​យើង​ធ្វើបាន នោះ​យើង​អាចឈាន​ទៅ​ធ្វើ​ការប្រកួត​ប្រជែង បង្កើន​តម្លៃបន្ថែម និង​និរន្តរភាព​នៃ​ការផលិត​សម្រាប់​ផ្គត់ផ្គង់​ធានាបាន​ទាំង​បរិមាណ និង​គុណភាព ស្រប​តាម​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន្ន និង​នវានុវត្តន៍​។

​ចំពោះ​សំណើសុំ​កិច្ចសហការ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឯកភាព និង​គាំទ្រ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ឌល​ព័ត៌មាន និង​ឯកសារ​កសិកម្ម​កម្ពុជា និង​គម្រោង​កម្មវិធី​ផ្សេង​ដែល​ទាក់ទង​វិស័យ​កសិកម្ម ដើម្បី​ធ្វើ​ការពិភាក្សា​លម្អិត​ជាមួយ​ក្រុមការងារ​ជំនាញ​អំពី​ភារកិច្ច​សំខាន់ៗ​មុន​ឈានទៅ​ចុះកិច្ចសន្យា​អនុវត្ត​កម្មវិធី​នេះ ៕

Filed in: ព័ត៌មានជាតិ