ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ក្រោម​ការដឹកនាំ​ផ្ទាល់ លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បាត់ដំបង និង​ក្រុមការងារ​ថ្នាក់​ខេត្ត – ក្រុង – ស្រុក ជួយ​លើក ផ្ទះ​ទី​២០៦ ជូន​គ្រួសារ​ពលី និង​ចុះសួរសុខទុក្ខ​ដល់​គ្រួសារ​ពលី ដែល​កំពុង​សម្រាក​ព្យាយ​បាល​ជម្ងឺ ស្រុក​មោង​ឬ​ស្សី

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​សុក្រ ទី​០១០ ខែ​សីហា ឆ្នាំ​២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​បាត់ដំបង​ ១- ចាត់​ប្រតិភូ ស​.​អ​.​ក ចំនួន ២៧​នាក់ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ឡោក ប៊ុនធឿន មេបញ្ជាការ ផ្នែក​សឹក​រង​មោងឫស្សី ជា​អនុប្រធាន ស​.​អ​.​ក ស្រុក ជួយ​លើក​ផ្ទះ​ចំនួន ០១​ខ្នង មាន​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំយាប​ក្រោយ​ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ (​ក្នុង​គំរោង​) ខ្នង​ផ្ទះ​ទី​២០៦ ជា​អំណោយ ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​អតីតយុទ្ធជន ឈ្មោះ ហេង ម៉ៅ​អត្តលេខ SA95000588 ជា​គ្រួសារ​ពលី ភេទ​ស្រី អាយុ ៧៣​ឆ្នាំ ដែល​មាន​ជីវភាព​ទីទ័លក្រ ពុំ​មាន​ទី​ជំរក​សមរម្យ ស្ថិតនៅក្នុង​ភូមិ​ពោធិ​២ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ។​

២- បាន​ចុះ​សួរសុខទុក្ខ​គ្រួសារ​អតីត​យុទ្ធជន ចំនួន ០២​គ្រួសារ​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ ៖
1- ឈ្មោះ ប៉ាន់ សារឿ​ន ភេទ​ស្រី អាយុ ៧០​ឆ្នាំ (​គ្រួសារ​ពលី​) លេខ​ID 86000732 មាន​ទីលំនៅ​ភូមិ​គរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង មាន​ជំ​ម្ងឺ​ឈឺ​ធ្ងន់​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក​ប្រត្តិបតិ​មោងឬស្សី ។​
2- ឈ្មោះ អឹង ធឿន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​កកោះ (​ជា​គ្រួសារ​ពលី​ថ្មី​ទើប​ទទួល បាន​របប​) ដេក​នៅផ្ទះ ។​
​ក្នុងនោះដែរ ៖ ក្នុង ០១ គ្រួសារ​ទទួលបាន​មី ០១​កេស អង្ករ ២៥​គីឡូក្រាម និង​ថវិការ ១០០.០០០​រៀល (​ដប់​ម៉ឺន​រៀល​) ៕

Filed in: ព័ត៌មានជាតិ