ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ខែកក្កដា និង​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​សម្រាប់​ខែ​សីហា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​អរគុណ​សន្តិភាព !)
​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ដើម្បី​ការពារ​ជីវិត​របស់​យើង​និង​ជីវិត​អ្នក​ដទៃ​

​នៅ​ព្រឹក​ថ្ងៃ ច័ន្ទ ៦​រោច ខែ ស្រាព​ណ៍ ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ​២០២០ អនុវត្ត​តាម​មតិ​ណែនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក កោ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​កិច្ចប្រតិបត្តិការ​ខែ កក្កដា និង​លើក​ទិសដៅ​ផែនការ​អនុវត្ត​បន្ត​សម្រាប់​ខែ សីហា ឆ្នាំ ២០២០ ។​

​ចូលរួម​ក្នុង​កិច្ចប្រជុំ នេះ​មាន អធិការ អធិការរង នាយ នាយរង​ផែ្ន​ក នាយ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រមទាំង​មន្ត្រី​នគរបាល​ជាច្រើនរូប​។

​ជាមួយ​នឹង​ផែនការ​សម្រាប់​អនុវត្ត​បន្ត​នោះ​ភារកិច្ច​សំខាន់​របស់​កងកម្លាំង​នគរបាល​គឺ​កិច្ច​ការពារ​រក្សា​សន្តិសុខ សុ វត្ថិ​ភាព និង​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​មូលដ្ឋាន នា​ឱកាស​នៃ​ថ្ងៃ​ឈប់សម្រាក​របស់​ប្រជាពលរដ្ឋ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៧ ខែ​សីហា​ឆ្នាំ​២០២០​នេះ​តទៅ ព្រោះ​ប្រជាពលរដ្ឋ​លោក​នឹង​ធ្វើ​ដំណើរ​កំសាន្ត​សប្បាយ​នៅតាម​ទី​រមណីយដ្ឋាន​នានា​នៅតាម​បណ្តា​ខេត្ត ហើយ​ក្នុងនោះ​មូលដ្ឋាន​ស្រុក​សំឡូត​ក៏​ជា​តំបន់​ទេសចរណ៍​ដែល​កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍​និង​ទាក់ទាញ​ពី​អ្នក​ទេសចរណ៍​ជិត​ឆ្ងាយ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ