ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក អ៊ុំ រាត្រី បន្ត​ចុះ​ពិនិត្យមើល​ការចាប់ផ្តើម នៃ​ការស្ថាបនា​ផ្លូវ ក្រាល​កៅស៊ូ ជា​ជំ​ហ៊ាន​ដំបូង​ក្នុង​ឆ្នាំ​២០២០​នេះ ប្រវែង ៣០០០ ម៉ែត្រ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​៖ ក្នុង​ដំណើរ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ឃុំ​សំបូរ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ រួមជាមួយ លោក លោកស្រី សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ក្រុមការងារ បាន​បន្ត​អញ្ជើញ​ចុះ​ទៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យមើល​ការចាប់ផ្តើម នៃ​ការស្ថាបនា​ផ្លូវ ក្រាល​កៅស៊ូ ជា​ជំ​ហ៊ាន​ដំបូង​ក្នុង​ឆ្នាំ​២០២០​នេះ ប្រវែង ៣០០០ ម៉ែត្រ​ដោយ​ប្រើប្រាស់​គម្រោង​ថវិកា​អភិវឌ្ឍន៍​ខេត្ត ពី​ចំណុច​ចុង​ផ្លូវ​បេតុង ឃុំ​ឬ​ស្សី​ក្រោក ទៅ​ដល់​ភូមិ​ព្រះ​ស្រែ​ឃុំ​តា​ឡំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ។​

​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់ឱ្យដឹង​ថា ដោយ​មាន​ការ គិតគូរ​ខ្ពស់​ចំពោះ​ការធ្វើដំណើរ​កាត់បន្ថយ​គម្លាត​ពី​ទីក្រុង​ទៅ​ជនបទ និង រួមចំណែក​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការអភិវឌ្ឍ​ផ្លូវ លំ​ជនបទ​ដោយ​ប្រែក្លាយ​ពី​ផ្លូវដី​ក្រាល​ក្រួស​ក្រហម មក​ជា​ផ្លូវ​ក្រាល​កៅស៊ូ បេតុង​ជា​បណ្តើរៗ សម្រាប់​ប្រើប្រាស់​បាន​យូរអង្វែង​នោះ​។​

​លោក​បាន​បន្តទៀតថា ជាក់ស្តែង​គម្រោង​ផ្លូវ​៣​គីឡូម៉ែត្រ ដែល​រដ្ឋបាល ខេត្ត​កំពុង​ដំណើរការ​ស្ថាបនា​ដោយ​ចាក់​កៅស៊ូ ប្រភេទ DBST នេះ ដោយ​ប្រើ​ថវិកាខេត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង ការធ្វើ​ចរាចរ​ទៅ​មក និង​ដឹក​កសិផល​មក​កាន់​ទីផ្សា​រ​បាន​លឿន​ស្រប​ទៅ​នឹង​ភាព​រីកចម្រើន ប្រទេសជាតិ​នោះ​។

​អភិបាល​ខេត្ត​ក៏​បាន​ឱ្យដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​តែងតែបាន​យកចិត្តទុកដាក់​ប្រឹងប្រែង​គិតគូរ​ជំរុញ​ការជួសជុល​ឡើង​វិញ នូវ​រាល់​ផ្លូវ​ដែល​រង​ការខូចខាត​នៅតាម បណ្តា​ស្រុក​ក្រុង​ឃុំ​សង្កាត់​ភូមិ​ដោយ​កន្លែង​ខ្លះ​ការស្ថាបនា​ឡើង ដោយ​ចាក់​បេតុង​ក្រាល កៅស៊ូ និង​ខ្លះទៀត​ជួសជុល​ដោយ​ក្រាល​ក្រួស​ក្រហម​ទៅតាម​លទ្ធភាព​ថវិកា ដែល​យើង​មាន និង​មួយចំណែក​ក៏​បាន​មក​ពី​ទុន​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​សប្បុរជន​រួមគ្នា​កសាង​។​

​លោក អ៊ុំ រាត្រី ក៏​បាន​ធ្វើ​ការជំរុញឱ្យ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​អភិវឌ្ឍន៍ជនបទ រួមសហការ​ជាមួយ​អាជ្ញាធរ ដែនដី​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ពិនិត្យ​មើល​ផ្លូវ​ថ្នល់​ដែល​រង​ការខូចខាត ត្រូវ​ប្រញាប់ ប្រញាល់​ធ្វើការ​ជួសជុល​ឡើងវិញ មិន​ត្រូវ​ទុក​ចាំ​ដល់​ខូច​ធ្ងន់ធ្ងរ​នោះទេ និង​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូម​ឱ្យ​ចូលរួម​ទាំង​គ្នា​ថែទាំ​ផ្លូវថ្នល់​ដែល​បាន​ជួសជុល ស្ថាបនា​ហើយ​នោះ​នៅ​តាម​មូលដ្ឋាន​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ