ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

លោក អ៊ាក រ៉ៃ​វង្ស ចាងហ្វាង www.msknews.net នឹង​ចូល​បំភ្លឺ​នៅ​តុលា​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​ស្អែក​តែ​អំពាវនាវ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក​អ៊ាក​រ៉ៃ​វង្ស​ចាងហ្វាង www.msknews.net ឲ្យចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១0​ខែ​សីហា​ឆ្នាំ​២០២០ ស្អែក​នេះ វេលា​ម៉ោង​៨​និង​៣០​ព្រឹក​ដើម្បី​សាកសួរ​អំពី​រឿង​លោក​សោ​ផាន់​ណូបាន​ប្ដឹង​ពី​ដំណើររឿង​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ។

​លោក អ៊ាក រ៉ៃ​វង្ស បាន​ប្រាប់​អង្គភាព​សារពត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​៩​ខែ​សីហា​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រាច់​ចូល​បំភ្លឺ​ទៅ​តាម​ដីកា​កោះ​របស់​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ សីហា ស្អែក​នេះ ។ ប៉ុន្តែ​លោក អ៊ាក រ៉ៃ​វង្ស បាន​ស្នើ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យប្រើ​ច្បាប់​ស្ដីពី​របប​សារព័​ត៌មាន​ដែល​លោក​ថា​ច្បាប់​នោះ បាន​តម្រូវ​ឲ្យ​សាមីខ្លួន អាច​ស្នើ​ទៅ​សារព័ត៌មាន​ឲ្យ​ចុះផ្សាយ​កែតម្រូវ​នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​។ ប្រសិនបើ​សាមីខ្លួន​យល់​ថា​សារព័ត៌មាន​ណាមួយ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ ។ លោក អ៊ាក រ៉ៃ​វង្ស អះអាងថា ព័ត៌មាន​របស់​លោក​មុន​នឹង​ចុះផ្សាយ​ដែល​ប៉ះពាល់​បុគ្គល​ណា​នោះ លោក​តែងតែ​ធើ្វ​តាម​វិជ្ជាជីវៈ​(​បទ​សម្ភាស​)​មុន​នឹង​ចុះផ្សាយ​អត្ថបទ ។

​លោក​បាន​បញ្ជាក់ថា​សារព័ត៌មាន​របស់​លោក ពុំ​ទទួលបាន​លិខិត​ស្នើ​សុំ​ចុះ​ផ្សាយ​កែតម្រូវ​ឡើយ​ស្រាប់តែ​មាន​ដីកា​កោះហៅ​ទៅវិញ​។​បើទោះជា​យ៉ាងណា​ក៏ដោយ​អ្នកកាសែត​អាជីព​ជាច្រើន​អង្គភាព​ក៏​បាន​អំពាវនាវ​ទៅ​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យប្រើ​ប្រា​ស់ច្បាប់​ស្ដី​របប​សារព័ត៌មាន​នៅ​កម្ពុជា​និង​គោរព​រដ្ឋធម្មនុញ ។

​សហព័ន្ធ​អ្នកសារព័ត៌មាន​អង្កេត​ការពិត​កំពុងតែ​យកចិត្តទុកដាក់​ឃ្លាំ​មើល​ដំណើរការ​នីតិវីធី​ខាងលើនេះ​ផងដែរ ។​

​បើ​យោង​សិទ្ធិ​ជា​សកល​វិស័យ​សារព័ត៌មាន​គឺជា​អំណាច​ទី​៤​បន្ទាប់​ពី​អំណាច​និតិ​បញ្ញត្តិ និតិប្រតិបត្តិ​និង​អំណាចតុលាការ ។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​វិញ វិស័យ​សារព័ត៌មាន​ត្រូវបាន​គេ​មើលឃើញ​ថា​កំពុង​ស្ថិតនៅ​ការ​គម្រាម​គំហែង​នៅឡើយ​ទេ ។ បើទោះបី​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ខិតខំ​និង​លើកកម្ពស់​ដល់​វិស័យ​សារពត៌មាន​ស្មើ​ទៅ​និង​កែវភ្នែក​ឬ​កញ្ចក់​ឆ្លុះបញ្ចាំង​ដើម្បី​ចូលរួម​ក្នុង​គោលនយោបាយ កំណែ​ទម្រ​ង​ស៊ីជម្រៅ​ដែល​មន្ត្រី​ក្នុង​បក្ស​គួ​តែ​ងូតទឹក​ដុះ​ក្អែល ឆ្លុះ​កញ្ចក់ និង​វះកាត់ នោះ ។​មាន​តែ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ ដែល​ស្គាល់​និង​ដឹង​អំពី​សុខទុក្ខ​លំបាក​របស់​អ្នកសារព័ត៌មាន បើ​អង្គភាព​សារព័ត៌មាន​យើង ចាំ​មិន​ខុស​ទេ សម្ដេច​ក៏​ធ្លាប់បាន​លើកឡើង​ថា​ធ្លាប់ធ្វើ​ជា​អ្នកសរសេរ​កាសែត រិះគន់​មន្ត្រី​ថ្នាក់ក្រោម​នា​សម័យ​រដ្ឋ​កម្ពុជា​ផងដែរ ។​

​សម្តេច​តេជោ​បន្ត​មានប្រ​សាសន៍​ថា​អ្នកកាសែត​គឺជា​ក្រុម​ពួក​ឆ្លុះ​កង្កែប​អាហ្នឹង ! វា​អត់​មាន​ប្រាក់ខែ​ទេ​មាន​តែ​ប្រាក់​ឃើញ​ចឹង​!​កាំ​ម៉ូ​រ៉ា​(Cammera) គឺជា​ពន្លឺភ្លើង​ឆ្លុះ​ឃើញ​មួយ​វាយ​មួយ​ទៅ​។​

​ដោយឡែក បើ​គេ​ក្រឡេក​ទៅ​មើល​ជ្រុង​មួយ​នៃ​ទឹក​ដី​រាជធានី​ភ្នំពេញ​ឯ​ណោះ​វិញ អ្នកកាសែត​គឺជា​ឆ្អឹង​ទទឹង​ក​របស់​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​មួយចំនួន​តូច​និង​ក្រុម​រកស៊ី​ខុសច្បាប់​។​មួយ​រយៈពេល​ចុងក្រោយ​នេះ គឺ​ចាប់តាំងពី​ក្រោយ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ហើយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ២៥ ខេត្ត .​ក្រុង​និង​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​២០ ឈ្នះ​ភ្លូកទឹកភ្លូកដី​ស្ថាប័ន​អយ្យការ​ក៏​ចាប់ផ្ដើម​ចេញ​ដី​ការកោះហៅ​អ្នកកាសែត​រឿ​បទ​បរិហាកេរ្តិ៍ ជា​សំណុំរឿង​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​។​អ្នកកាសែត​មួយចំនួន​នៅតាម​បណ្ដា​ខេត្ត​ក្រុង​រាជធានី​នានា​ត្រូវបាន​មន្ត្រី​ពុករលួយ​មួយ​ចំនួន​តូច​ប្ដឹង​បំបាក់ស្មារតី​និង​គម្រាមកំហែង​ធ្ងន់ធ្ងរ​។​តាមរយៈ​មេ​ក្បាច់គុន​ចំនួន​៤​ដែល​មន្ត្រី​ក្នុង​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​គឺ បញ្ចេះ​ចម្លើយ ដឹកមុខ​ចម្លើយ លួងលោម​ចម្លើយ និង​បង្ខំ​ចម្លើយ ដើម្បី​ប្ដឹង​ដាក់បន្ទុក ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ប្រជាពលរដ្ឋ ឬ​មន្ត្រី​សាធារណៈ​គួរតែ​ឱ្យ​អ្នកសារព័ត៌មាន​ផ្សាយ​កែតម្រូវ​ឡើងវិញ ឬ​សរសេរ​ជា​លិខិត​បំភ្លឺ​ដោយ​ខ្លួនឯង ប្រសិនបើ​យល់ថា មាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​បាន​ចុះផ្សាយ​ខុស​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​នោះ​។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ​បាន​ជំរុញ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិទ្យុ និង ស្ថាប័ន​កាសែត​មួយចំនួន ត្រូវ​កែតម្រូវ​អត្ថបទ​របស់​ពួកគេ​ឡើងវិញ ប្រសិនបើ​មាន​ការប្រឆាំង​ជំទាស់​ថា ការចុះផ្សាយ​ទាំងនោះ ខុស​ពី​ការពិត​។​ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​ក្រសួង​ព័ត៌មាន​ប្រចាំឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ លោក ខៀវ កាញ្ញារីទ្ធ បាន​លើកឡើង​ថា កន្លងមក​មាន​ពលរដ្ឋ​ធ្លាប់​ស្នើ​ឲ្យ​ស្ថានីយ៍​វិទ្យុ និង កាសែត​ខ្លះ​ធ្វើ​ការកែតម្រូវ​នូវ​អ្វី​ដែល​ជា​ការចុះផ្សាយ​ខុស​ពី​ការពិត​និង​នាំឱ្យ​ប៉ះពាល់​កត្តិ​យស​បុគ្គល​។ ប៉ុន្តែ​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​បាន​បដិសេធ​មិន​កែប្រែ​ឡើយ​៕

Filed in: ព័ត៌មានជាតិ