ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម បាន​បន្តដំណើរ​មក​ស្រុក​កោះអណ្ដែត ដើម្បី​ពិនិត្យ​ការ​ចិញ្ចឹម​កូន​ត្រី និង​កង្កែប ជា​លក្ខណ​គ្រួសារ​របស់​លោក​ពូ​នឹម វ៉ន នៅ​ភូមិ​រមិញ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ​៥០​គ្រួសារ​ដែល​ពួកគាត់​ក៍​ជា​អ្នក​ចិញ្ចឹម​ត្រី និង​ធ្វើស្រែ​ផងដែរ​..

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តតាកែវ ៖ នា​រសៀល​ម៉ោង ១៤:៣០ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី រួម​ដំណើរ​ជាមួយ​ដោយ​លោក អ៊ូច ធា អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​បន្តដំណើរ​មក​ស្រុក​កោះអណ្តែត ដើម្បី​ពិនិត្យ​ការ​រ​ចិញ្ចឹម​កូន​ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ​របស់​លោក​ពូ ហឹម វ៉ន នៅ​ភូមិ​រមិញ ឃុំ​រមិញ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ៥០​គ្រួសារ​ដែល​ពួកគាត់​ក៏​ជា​អ្នក​ចិញ្ចឹម​ត្រី និង​ធ្វើស្រែ​ផងដែរ​។ លោកពូ​បាន​រៀបរាប់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា លោកពូ​បាន​ចាប់​យក​របរ​នេះ​នៅ​ឆ្នាំ​២០១០ ក្នុង​ទំហំ​ដី ០,៥​ហ​ត កាល​នោះ​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​។

​ដោយ​ទទួល​បច្ចេក ទេស​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បច្ចុប្បន្ន​ពង្រីក​ផ្ទៃដី​បាន ៥​ហ​ត ដោយ​ចែក​ជា​ស្រះ​ត្រី​អណ្តែងរឹង​អាយុ​ម្ភៃ​ថ្ងៃ​ដាក់​កូន ១៥​ម៉ឺន​កូន ស្រះ​ត្រី​អណ្តែងទន់​អាយុ ២០​ថ្ងៃ​ដាក់​កូន ១០ ម៉ឺន​កូន ស្រះ​កូន​ត្រី​ឆ្ពិន​ដាក់​កូន ២០​ម៉ឺន​កូន ស្រះ​ត្រី​កាប​ឥណ្ឌា​ដាក់​កូន ៨​ម៉ឺន​កូន ស្រះ ក​ង្ក្កែ​ប​មេ និង​កូន​មាន ៤ (​ស្រះ​ផ្លា​ស្ទិច​) និង​ស្រះ​បង្កង​ចិញ្ចឹម​សាកល្បង​ដាក់​កូន ១៥០០០​កូន​។

​លោកពូ​ចិញ្ចឹម​ជា​របៀប​ពាក់កណ្តាល​ផលិតផល​សម្រេច​គឺ​គាត់​ទិញ​កូន​ត្រី​ទើប​ញាស់ (​ហៅ​ថា​កូន​ម្សៅ​) ក្នុង ១​លាន​កូន​ម្សៅ​ថ្លៃ ៦០​ម៉ឺន​រៀល មក​ចិញ្ចឹម​ក្នុង​ស្រះ​ដល់​អាយុ ៤៥​ថ្ងៃ ជា​មធ្យម​បាន កូន ៤-៥ ម៉ឺន​កូន (​អាស្រ័យ​លើ​ធាតុ​អាកាស និង​លក្ខខណ្ឌ​រស់នៅ​) ទើប​គាត់​ចាប់​លក់បាន ១០០​រៀល​/​ក្បាល សរុប​ក្នង​រយ​:​ពេល ៤៥​ថ្ងៃ គាត់​បាន​ចំណូល ៤-៥​លាន​រៀល (​រួម​ទាំង​ប្រាក់​ដើម​)​។

​ឃើញ​កសិករ​ចិញ្ចឹម​ត្រី​ទទួលបាន​ផល​ជា​ផ្លែផ្កា​យ៉ាងនេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាល ខេត្ត បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ពូ ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​បាន​ចាប់​យក​របរ​ចិញ្ចឹម​ត្រី​បន្ថែម ក្រៅ​ពី​ការងារ​ធ្វើស្រែ​។ ទាំង​ផល​ស្រូវ និង​ចិញ្ចឹម​ត្រី ធ្វើឲ្យ​ពួកគាត់​បាន​រំដោះ​ខ្លួន​ចេញពី​ភាពក្រីក្រ មិនតែប៉ុណ្ណោះ​កម្រិតជីវភាព​កំពុង​តែ​កើនឡើង​ជា​លំដាប់ សមស្រប​តាម​អ្វី​ដែល​សម្តេច​តេជោ ហ៊ុន សែន ចង់ឃើញ និង​ចង់បាន​។ ហេតុដូច្នេះ ហើយ​បាន​ជា​សម្តេច ជំរុញ លើកទឹកចិត្ត ផ្តល់​អនុសាសន៍ និង​ថែម​ទាំង​ឧបត្ថម្ភ​ថវិកា ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​វារីវប្បកម្មឲ្យ​បានទូ​លំ​ទូលាយ និង​មាន​ការរីកចម្រើន​ថែម​ទៀត ក្នុង​គ្រា​ដែល​វិស័យ​មួយចំនួន​កំពុង​ជាប់គាំង​ដោយសារ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ ឯកឧត្តម​រដ្ឋមន្ត្រី ណែនាំ​ឲ្យ​រដ្ឋបាន​ជលផល​ពិនិត្យ​លើ​សំណើ​របស់​លោ​ក​ពូ​ដែល​ចង់បាន​ចំណេះ រួម​ជាមួយ​ឧបករណ៍​ភ្ញាស់​កូន​ត្រី​ដើម្បី​ផលិត​ខ្លួនឯង​នាពេល​អនាគត ៕

Filed in: ព័ត៌មានជាតិ