ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ស្ថានីយ​ប្រេង​មួយ​កន្លែង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បង្ក​ការភ្ញាក់ផ្អើល​..​ម្ចាស់​អះអាងថា​មក​ពី​ទុស្សេ​ចរន្តអគ្គិសនី​ក្នុង​ទូរបញ្ជា​ប្រេង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ស្ថានីយ​ប្រេង​មួយ​កន្លែង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នក​ធ្វើ​ចរាចរ​តាម​ផ្លូវ​ជា​តិ​និង​លំនៅឋាន​ដែល​នៅ​ក្បែរៗ​នោះ​ភ័យ ស្ទើ​ព្រលឹង​ចុង​សក់គ្រប់ៗ​គ្នា​ដោយសារតែ​គ្រោះ​អគ្គីភ័យ​កើតឡើង​។

​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ឆេះ​ស្ថានី​ប្រេង​ខាងលើ​បាន​កើតឡើ​ង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​កំពត – ភ្នំពេញ​ត្រង់ចំណុច​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​បាន​មក​ផ្ទេរ​ប្រេង​ចេញពី​រថយន្ត​បញ្ចូល​ទៅក្នុង​អាង​ស្តុក ក្រោយ​ពី​បង្ហូរ​រួច​រថយន្ត​ដឹក​ប្រេង​ក៏​បើក​ចេញ​ទៅ​បាត់​។ ប្រភព​បាន​បន្ត​ទៀត​ថ គ្រាន់​តែ​រថយន្ត​នោះ​ចេញ​បាន​បន្តិច​ក៏​ស្រាប់តែ​ទុស្សេ​បែក​ភ្លើង​ចេញពី​ទូរ​ដែល​មាន​ក្បាល​រ៉ូម​ពី​នេ​សម្រាប់​ចាក់​ម៉ូតូ​និង​រថយន្ត ដោយ​មាន​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្តង​។

​ប្រភព​ពី​ម្ចាស់​ស្ថានីយ​ប្រេង​បានឲ្យដឹងថា​៖ បញ្ហា​គ្រោះ​អគ្គីភ័យ​កើតឡើង​នេះ​គឺ​បណ្តាលមកពី​ទុស្សេរ​ឆ្លង​ចរន្ត​អគ្គីសនី​ទើប​បណ្តាល​ឲ្យ​ឆេះ មិនមែន​ដូច​ពាក្យ​ចាម​រ៉ា​ម​ថា​មក​ពី​ធ្លាយ​ធុង​ស្តុប​ប្រេង​នោះទេ ហើយ​ការឆេះ​នេះ​មិន​បាន​ខូចខាត​ទាំង​អស់​នោះ​ទេ គឺ​ខូចខាត​អស់​ប្រហែលជា​២០%​តែប៉ុណ្ណោះ ដោយ​ខណៈ​នោះ​ព្រោះតែ​ការជួយ​សង្គ្រោះ​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បាន​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាន់ពេលវេលា សរុប​អស់​ទឹក​ចំនួន​៤​រថយន្ត​ឯណោះ ទើប​បាន​ពន្លត់ភ្លើងរ​លត់​ជា​ស្ថាពរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ